Update ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងធំមាន១២បន្ទប់នៅខណ្ឌទួលគោកទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋនាំគ្នារត់ចែកជើងទាំងព្រឹកដោយអ្នកខ្លះរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះកាន់ទុយោទឹកជួយអន្តរគមន៍បាញ់ពន្លត់អគ្គិភ័យដែលកំពុងតែឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងធំមាន១២បន្ទប់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារទុស្សេខ្សែភ្លើង ។

ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយវិទ្យាល័យជាសីុមសាមគ្គី ផ្ទះលេខ១៨A,B,C ផ្លូវ២៧១ ក្រុម១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ប៉ូវ សារីម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៍មានថា មានករណីអគ្គិភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងបានដឹកនាំកម្លាំងចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គិភ័យក្រុងភ្លាមៗ ដើម្បីបាញ់ពន្លត់ផងដែរ ។ ក្នុងហេតុការណ៍គេឃើញរថយន្តពន្លត់អគ្គិភ័យដែលប្រចាំកាចាំការនៅក្នុងអធិការដ្ឋានខណ្ឌទួលគោក រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យក្រុងមកបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែល។

ក្រោយកើតហេតុខូចខាតផ្ទះ៣ខ្នងធំមាន១២បន្ទប់ទាំងស្រុង និងប្រើប្រាស់រថយន្តអគ្គិភ័យ ២២គ្រឿង អវុធហត្ថក្រុង ២គ្រឿង និងប៉ូលីស ២០គ្រឿង បាញ់ទឹកអស់២៦ឡាន ៕

image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12 image13 image14

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print