នៅថ្ងៃទី២១​ កញ្ញា​ ខាងមុខសម្តេចតេជោ​ ហ៊ុន​ សែន​ នឹងអនុញ្ញាតអោយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែផ្តល់កម្លាំងចិត្តដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ហើយឆ្នាំនេះសម្តេចតេជោ បានមានប្រសាសន៍ផងដែរថាៈ ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទី ស្រឡាញ់។ សម្តេចបន្តថាៈ ដំបូងពូសូមចូលរួមអបអរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង៨:៣០ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។

សម្តេចសូមក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។

ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត៕

image

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print