ដេញ​កាប់​យុវជន​ម្នាក់​ស្លាប់ ខណៈ​២​នាក់​ទៀត គេចខ្លួន​ទាន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់ ក្នុង​ចំណោម​៣​នាក់ បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័មបន្ទាប់​ពី​ត្រូវ​បាន​ក្រុម​ ជនសង្ស័យ​មួយ​ក្រុម ដេញ​កាប់​ពីក្រោយ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​(​ធូរ​មែន​) ស្ថិត​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ ២​គ្រឿង ចេញពី​ភូមិ​ស្រែ​តា​ថា ឆ្ពោះទៅ​ទីរួមខេត្ត​ដើម្បី​បិត​ស្កុ​ត​ម៉ូតូ​។ នៅ​ពេល​ត្រឡប់​មក​វិញ ពួក​គេ​បាន​ឈប់​សម្រាក​ផឹកទឹក​អំពៅ នៅ​ចំណុច​អូរ​ពងមាន់ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម មក​បង្កទំនាស់​។ 

ភ្លាម​ៗ​នោះ ក្រុម​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ចាកចេញ​ដើម្បី​ទៅ​ផ្ទះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ជន​បង្ក​ដេញ​តាម​កាប់​ពីក្រោយ​យ៉ាង​សាហាវ រហូត​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​កាប់​ត្រូវ​ចំ​ពីក្រោយ បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ម្ខាង​នៃ​ផ្លូវស្លាប់​នៅ​នឹង​កន្លែង ខណៈដែល ២​នាក់​ទៀត បាន​រត់គេច​ចូល​ផ្ទះ​អ្នក​ភូមិ ទាន់​ពេលវេលា​។ ក្រុម​ជន​បង្ក ក៏​បាន​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឱ្យ​ខូចខាត​បន្ថែម​ទៀត​ផង​ដែរ ។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៍ខាងលើ ៖

១. ឈ្មោះ ងួ​ន ហ៊ី​ម ភេទ​ប្រុស អាយុ ១៦​ឆ្នាំ (​ស្លាប់​)

២. ឈ្មោះ នី ម៉ារ​ឌី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ

៣. ឈ្មោះ ងួ​ន រ៉ូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មិន​រងគ្រោះថ្នាក់​ឡើយ ។

តាម​ការ​បញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល ៥​នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ជិះ​ម៉ូតូ២គ្រឿង​។ ក្រោយ​ធ្វើ​សកម្មភាព ពួក​គេ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន បាន​ចុះ​ទៅ​ដល់ទី​តាំង​កើត ហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​តាម​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print