នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបល្បែងកន្ទុយលេខនៅក្នុងផ្សារកាណាស៊ីធីឃាត់ខ្លួនមេឆ្នោត២នាក់

ចែករំលែក៖

ភ្នំពេញ៖ មេកន្ទុយលេខ២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង ១៨ និង៥០នាទី ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្សារកាណាស៊ីធី ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

sokha-31

លោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សៀង មួយឈ័ង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកត់ឆ្នោត មានទីលំនៅផ្ទះជួល ក្នុង បូរី កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទី២ឈ្មោះ ឯក ទូច ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកត់ឆ្នោត មានទីលំនៅផ្ទះជួល ក្នុង បូរី កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រកឃើញវត្ថុតាង សម្ភារៈ សម្រាប់កត់ឆ្នោតមួយចំនួន ។

លោកវរសេនីយ៍ទោ យឹម សារ៉ាន់ ប្រាប់បញ្ជាក់ឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ( កត់កន្ទុយលេខ) នេះបានសម្រេច បន្ទាប់ពីទទួលបានព័ត៍មានជាក់លាក់ពីប្រជាពលរដ្ឋល្អលួចរាយការប្រាប់ ទើបលោកបញ្ជាកកម្លាំងចុះផ្ទាល់បង្ក្រាបជាក់ស្តែង ខណៈពួកគាត់កំពុងអង្គុយកត់ឆ្នោតឲ្យភ្ញៀវ ក្នុងនោះឃាត់បានមេឆ្នោត២នាក់ខាងលើ រួមទាំងវត្ថុតាងមួយចំនួននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ធ្វើការសួរនាំ ។

លោកអធិការបញ្ជាក់ប្រាប់បន្តថា ជនសង្ស័យមេកន្ទុយលេខទាំង២នាក់ នឹងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ សុខា សែនជ័យ

sokha-21

sokha-11

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print