ភ្នំពេញ៖ នៅវេលាម៉ោង៤,១០នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចុះឆែកឆេរទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នេះជាប្រតិបត្តិការទី២នៅថ្ងៃតែមួយក្នុងគោលដៅត្រួតពិនិត្យជនបរទេសជាអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែមិនទាន់ដឹងថាជនបរទេសជាអន្តោប្រវេសន៍ភាគច្រើនជាជនជាតិវៀតណាមដែលកំពុងធ្វើការនៅក្នុងសិប្បកម្មកែច្នៃឈើនេះ ត្រូវឃាត់ខ្លួនបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុន្មាននាក់នោះទេ ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យឯកសារចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖ សណ្តោស
...