អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​ គួរ​ប្រុង​ប្រយ័ត្ន​ សំណង់​ផុយ​ស្ទើរ​គ្មាន​ដែក​

ចែករំលែក៖

​ភ្នំពេញ​ ៖​ គ្រាន់តែ​ខ្យល់​និង​ភ្លៀង​មួយ​មេ​ មិន​ទាន់​ដល់​រដូវវស្សា​ អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​ ភ្លៀង​ ជោកជាំ​ផង​នោះ​ បែរជា​បោកបក់​បន្តិចបន្តួច​សោះ​ បណ្តាល​ឲ្យ​សំណង់​បុរី​ពិភព​ថ្មី​ដែល​ប្រជាពលរដ្ឋ​ ទិញ​រស់នៅ​ ធ្លាក់​សំយាក​ បាក់​ក្បាច់​ជ្រី​ផ្នែក​ខាង​មុខ​ និង​បង្កាន់ដៃ​ទាំង​ផ្ទាំងៗ​ បណ្តាល​ឲ្យ​ខូច​ផ្ទះ​ និង​ ខូច​សម្ភារ​ សង្កត់​លើ​រថយន្ត​ជា​ច្រើន​កន្លែង​ ។​
​អ្នក​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ ម្នាក់ៗ​ខកចិត្ត​យ៉ាង​ខ្លាំង​ ខណៈ​សំណង់​ជា​ផ្ទះល្វែង​ភាគច្រើន​ បាន​ត្រឹមតែ​ សោភណភាព​ស្អាត​ ចំណែក​បញ្ហា​គុណភាព​សំណង់​ បែរជា​ផុយរលួយ​ បាក់​ធ្លាក់​ទាំង​ផ្ទាំងៗ​ មើលទៅ​ មិន​គួរ​ឲ្យ​ជឿ​ទាល់តែ​សោះ​ ថា​ហេតុ​អ្វី​ក៏​ម្ចាស់​សំណង់​បុរី​ពិភព​ថ្មី​ មានគំនិត​បច្ចេកទេស​ខ្ពស់​អាច​ប្រើ​ ប្រាស់​អ្នកបច្ចេកទេស​ វិស្វករ​ឲ្យ​សង់​សំណង់​ កេង​ចំណេញ​បច្ចេកទេស​ ហើយ​មើលទៅ​គួរ​ឲ្យ​ចាប់ចិត្ត​ មាន​សោភណភាព​ស្អាត​ម្ល៉េះ​ ប៉ុន្តែ​ដល់​ពេល​ទៅ​រស់នៅ​មិន​បាន​មួយ​ឆ្នាំ​ផង​ ម្នាក់ៗ​បើ​មិន​រៀបចំ​ចាត់​ ចែង​កែ​ច្នៃ​ ធ្វើ​បន្ត​ កែ​លម្អ​ទេ​នោះ​ ងាយ​នឹង​គ្រោះថ្នាក់​ដោយសារ​សំណង់​គ្មាន​គុណភាព​របស់​បុរី​ពិភព​ថ្មី​ នេះ​មិន​ខាន​ឡើយ​ ។​
​ខាងក្រោម​នេះ​ គឺជា​រូបភាព​ដ៏​ពិតៗ​ ជាក់ស្តែង​ពី​ការ​បាក់​ធ្លាក់​ថ្ម​ ពី​ផ្ទះល្វែង​ក្នុង​បុរី​ពិភព​ថ្មី​ ហើយ​គេ​ក៏​ពុំ​ ដឹង​ថា​ តើ​ម្ចាស់ផ្ទះ​បាន​ខកចិត្ត​នឹង​ការ​ទិញ​ផ្ទះល្វែង​ទាំងនេះ​ក្នុង​កម្រិត​ណា​ទេ​ បើ​ខូច​ទាំង​ផ្ទះ​និង​បំផ្លាញ​ ដ​លើ​សម្ភារ​ រួម​ទាំង​រថយន្ត​ថែម​ទៀត​នោះ​ ៕

Borey-New-World

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print