ភ្នំពេញ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ គណៈ បញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំ ដោយអភិបាលខណ្ឌលោកពេជ្រ កែវមុនី និងមានការចូលរួមពីអភិបាលរង កម្លាំង នគរបាល កងរាជអាវុធហត្ថខណ្ឌនិងសមត្ថ កិច្ចជាច្រើននាក់ទៀតបានបើកយុទ្ធនាការ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យនិងឆែកឆេរ នៅតំបន់សំណង់មិនរៀបរយ ស្ថិតនៅ ក្រោយរោងចក្រតាកហ្វាត សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីទីតាំង មួយនេះត្រូវបានអាជ្ញាធរមូលដ្ឋានអះអាង ថាគឺជាតំបន់អនាធិបតេយ្យនិងមានភាព ស្មុគស្មាញក្នុងការគ្រប់គ្រង ។
មន្ដ្រីនគរបាលខណ្ឌមានជ័យបានឱ្យ ដឹងថា យុទ្ធនាការខាងលើនេះអាជ្ញាធរ និងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលពាក់ព័ន្ធទៅនឹងសកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងរឹបអូសឧបករណ៍ប្រើប្រាស់ជា ច្រើនផ្សេងទៀត។ អាជ្ញាធរបានពិនិត្យ ឃើញថាទីតាំងមួយនេះមានភាពអនា ធិបតេយ្យនិងពោរពេញដោយគ្រឿងញៀន ដែលពពួកសង្គមងងឹតទៅសំងំលាក់ខ្លួន ប្រព្រឹត្ដអំពើអបាយមុខជាច្រើន។ ដូច្នេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានត្រូវតែ ទប់ស្កាត់និងបន្ដយុទ្ធនាការឆែកឆេរនៅ ទីតាំងនេះក៏ដូចជាទីតាំងផ្សេងទៀតឱ្យបានព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះត្រូវចូលរួមសហការជាមួយសមត្ថកិច្ចអំពីសមាសភាពនៃមុខសញ្ញាមិនល្អក្នុងគោលបំណងរក្សាសន្ដិសុខជួយទប់ស្កាត់បទល្មើសក្នុងរាជធានីភ្នំពេញកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។
សមត្ថកិច្ចបានឱ្យដឹងថាក្នុងចំណោមជនសង្ស័យ៥នាក់ដែលត្រូវឃាត់ខ្លួន គឺសមត្ថកិច្ចនាំតែជនសង្ស័យម្នាក់ឈ្មោះស៊ុម វណ្ណៈ អាយុ២៤ឆ្នាំ រស់នៅក្រុង តាខ្មៅបញ្ជូនទៅសួរនាំពីព្រោះរកឃើញថ្នាំញៀននៅក្នុងមួក។ រីឯមនុស្សផ្សេង ទៀតគ្រាន់តែជាអ្នកសេពត្រូវបានរអប់រំណែនាំរួចហើយដោះលែងឱ្យមានសេរី ភាពវិញ ៕