តើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ដ​ក្រុង​សៀមរាប​ទុក​ល្បែងស៊ីសង​ប្រភេទ​ ហ្គេ​ម​បាញ់​ត្រី​ធ្វើ​ស្អី​?

ចែករំលែក៖

ខេត្ដសៀមរាប​ ៖​ ល្បែងស៊ីសង​ប្រភេទ​ ហ្គេ​ម​បាញ់​ត្រី​ដែល​គេ​លេង​មានការ​ចាញ់​ឈ្នះ​ រហូត​ដល់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ នោះ​បាន​កើតឡើង​យ៉ាង​ចំហ​ពេញបន្ទុក​ នៅ​ក្រុង​សៀមរាប​ដោយ​គ្មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខេត្ដ​-​ក្រុងមាន​វិធានការ​ ទប់ស្កាត់​និង​បង្ក្រាប​នោះ​ឡើយ​ ។​
​បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​អ្នក​ ញៀន​ល្បែងស៊ីសង​ដែល​ធ្លាប់​ចេញចូល​ លេង​ទាំង​យប់​ទាំង​ថ្ងៃ​បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​ បាញ់​ត្រី​នេះ​មាន​ច្រើន​កន្លែង​ណាស់​ស្ទើរ​ពេញ​ក្រុង​សៀមរាប​ហើយ​បាន​ដំណើរ​ ការ​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​នោះ​ទេ​ ពីព្រោះ​ថៅ​ កែ​បើក​ហ្គេ​ម​បាញ់​ត្រី​គេ​បាន​ត្រូវរ៉ូវ​ជាមួយ​ សមត្ថកិច្ច​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ក្រុង​ ខេត្ដសៀមរាប​ខ្លះ​អស់​ទៅ​ហើយ​ ។​ ម្យ៉ាង​ ទៀត​ថៅកែ​ហ្គេ​ម​បាញ់​ត្រី​នីមួយៗ​មាន​អ្នកធំ​មាន​អំណាច​កាង​ពីក្រោយ​ថែម​ទៀត​ ។​
​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​ក្នុង​ ទីតាំង​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​នីមួយៗ​ពោរពេញ​ទៅ​ដោយ​ការ​ជួញដូរ​និង​ប្រើ​ ប្រាស់​គ្រឿងញៀន​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​ ជាក់ស្ដែង​នៅ​ក្នុង​ក្លិប​ស្នុ​ក​ឃ័​រ​ B​ S​ C​ និង​ មួយ​កន្លែង​ទៀត​ក្នុងផ្ទះ​ល្វែង​ខាងស្ដាំ​ដៃ​ ផ្លូវ​ចូល​ទៅ​ក្លិប​កម្សាន្ដ​ខារ៉ាអូខេ​បាក់​ខែង​ពោរពេញ​ទៅ​ដោយ​ក្រុម​អ្នក​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​យ៉ាងច្រើន​ ។​ ទីតាំង​ ហ្គេ​ម​បាញ់​ត្រី​ទាំង​ពីរ​កន្លែង​នេះ​ ស្ថិត​ នៅ​ក្នុង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ ខេត្ដសៀមរាប​ ។​
​ប្រភព​ច្បាស់​ការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ ត្រី​នេះ​ជា​ល្បែង​ញៀន​មិន​ព្រម​ចេញ​រហូត​អ្នកខ្លះ​អង្គុយ​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ចាញ់​ អស់ប្រាក់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​និង​អ្នកខ្លះ​ទៀត​ឈាន​ដល់​បញ្ចាំ​ ម៉ូតូ​ បញ្ចាំ​រថយន្ដ​ ទៀត​ផង​ ។​
​ប្រភព​ដដែល​បាន​រៀបរាប់​ទៀត​ថា​ ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​នេះ​នៅ​ក្នុង​ កន្លែង​នីមួយៗ​គេ​ប្រើ​ស្រី​ក្មេង​ស្រី​ស្អាត​ ជា​ច្រើន​នាក់​ឈរ​ចាំ​ចុច​ដំឡើង​ពិន្ទុ​ក្នុង​ តាប​ហ្គេ​ម​បាញ់​ត្រី​លក់​ជូន​ភ្ញៀវ​ដែល​ជា​អ្នកលេង​តាម​តម្រូវការ​ និង​រាប់​លុយ​ យក​ពី​ភ្ញៀវ​ទុក​ឱ្យ​ថៅកែ​ពីព្រោះ​ទីតាំង​ នីមួយៗ​គេ​មាន​បំពាក់​កាមេរ៉ា​វី​ដេ​អូ​ ។​
​ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ ក្លិប​ស្នូកឃ័រ​ B​ S​ C​ មាន​ទូ​ហ្គេ​ម​ចំនួន​២​ ធំៗ​និង​មួយ​កន្លែង​ទៀត​ ត្រង់​ផ្លូវ​ចូល​ បាក់​ខែង​មាន​បី​ទូ​ដែល​ក្នុង​នោះ​មួយ​តាបៗ​អាច​អង្គុយ​លេង​បាន​១០​នាក់​ ។​
​ពលរដ្ឋ​អ្នក​សៀមរាប​បាន​និយាយ​ថា​ ខេត្ដសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ វប្បធម៌​ និង​ជាទី​ក្រុង​អ​ច​រិ​យៈ​មិន​ត្រូវ​ សមត្ថកិច្ច​ អាជ្ញាធរ​ខេត្ដ​ និង​ក្រុង​ បណ្ដែតបណ្ដោយ​ធ្វើ​មិនដឹងមិនឮ​បើក​ ឱកាស​ឱ្យ​កើត​មាន​ល្បែងស៊ីសង​ដូច​ខាងលើ​រីកសាយ​ដូច​ផ្សិត​គ្រប់​ទិស​ទី​ពេញ​ ក្រុង​សៀមរាប​នោះ​ទេ​ ។​
​ពលរដ្ឋ​បាន​រិះគន់​បន្ដ​ថា​ ការ​ដែល​ មាន​ល្បែងស៊ីសង​ច្រើន​បណ្ដាល​ឱ្យ​មាន​អំពើ​ឆក់​ប្លន់​និង​ឃាតកម្ម​កើតឡើង​ទៅ​ លើ​ពលរដ្ឋ​ស្លូតត្រង់​ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ដែល​គេ​មក​ទេសចរណ៍​កម្សាន្ដ​នៅ​ខេត្ដសៀមរាប​ ។​
​ទាក់ទិន​ទៅ​នឹង​កា​បើក​ល្បែងស៊ីសង​ ហ្គេ​ម​បាញ់​ត្រី​ខាងលើ​ លោក​ សូ​វ៉ា​ន់​ ដេ​ត​ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ ស្វាយ​ដង្គុំ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ គេ​ បើក​លេង​មានច្បាប់​ត្រឹមត្រូវ​ចេញពី​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ហើយ​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើ​ របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​រួចរាល់​អស់ហើយ​ ។​
​ដោយឡែក​ លោក​ ទិ​ត​ ណា​រ៉ុ​ង​ អធិការ​ នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា​ ចំពោះ​ការ​បើក​ល្បែងស៊ីសង​ ហ្គេ​ម​បាញ់​ត្រី​ទាំងនោះ​ខាង​ស្នងការ​បាន​ ប្រជុំ​និង​បាន​ដាក់​ការងារ​នេះ​ឱ្យ​ខាង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​ធ្វើ​កំណត់​ ហេតុ​ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ​មាន​ចំណាត់ការ​បង្ក្រាប​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។​
​លោក​អធិការ​បាន​បន្ដ​ថា​ ការ​បើក​ ល្បែងស៊ីសង​ខាងលើ​គេ​មានច្បាប់​មែន​ គឺ​ច្បាប់​បើក​អ៊ិ​ន​ធឺ​ណេ​ត​មិនមែន​ច្បាប់​ បើក​លែង​ល្បេ​ង​ស៊ីសង​នោះ​ទេ​ ។​ ម្យ៉ាង​ ទៀត​ថៅកែ​បើក​ល្បែងស៊ីសង​គេ​មាន​ខ្នងបង្អែក​អ្នកធំ​នៅ​ពីក្រោយ​ ។​
​គួរ​រំលឹក​ថា​ល្បេ​ង​ស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​មានការ​ចាញ់​ឈ្នះ​រហូត​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ និង​បាន​កើតឡើង​យ៉ាង​ ច្រើន​នៅ​ក្នុង​សៀមរាប​និង​យូរ​ឆ្នាំ​ទៀត​ ផង​ ពិសេស​ថៅកែ​ទីតាំង​ល្បែង​នីមួយៗ​ បាន​អះអាង​ថា​ គាត់​បាន​បង់លុយ​ឱ្យ​សមត្ថ​ កិច្ច​រាប់​មិន​អស់​ចាប់ពី​មូលដ្ឋាន​រហូត​ ដល់​ខេត្ដ​យ៉ាង​គាប់ចិត្ដ​ទើប​ដំណើរការ​ លេង​បាន​រហូត​មក​ទល់​ពេល​នេះ​គ្មាន​ការ​ បង្ក្រាប​ឡើយ​ ។​ ពិសេស​នៅ​ទីក្រុង​ ភ្នំពេញ​ ប្រភេទ​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ ត្រី​ក៏​សមត្ថកិច្ច​កំពុង​មាន​វិធានការ​បង្ក្រាប​យ៉ាង​ក្ដៅ​គគុក​ដែរ​ ។​ ដោយឡែក​សមត្ថ​ កិច្ច​និង​អាជ្ញាធរ​ខេត្ដសៀមរាប​បែរជា​ បណ្ដែតបណ្ដោយ​ឱ្យ​កើតឡើង​យ៉ាង​ពេញ​ បន្ទុក​នៅ​ក្នុង​ក្រុង​សៀមរាប​ទៅ​វិញ​ ៕
game-fish


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print