ដូចជាញាក់សាច់ពេកហើយ ១​ថ្ងៃ​ចាប់​បាន​២​ករណីនៅ​កន្លែង​តែ​មួយ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនស្ត្រីម្នាក់ ខណៈនាំគ្រឿងញៀនជាង១គីឡូក្រាមចូលមកកម្ពុជា ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ LOUPEZ ALVIAREZ ADELYS PAOLA អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិត ឆ្លងដែនលេខ 13842070 ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ១៤៤៩ក្រាម៤៣ ។

សមត្ថកិច្ចបញ្ជាក់ថា ថ្នាំញៀននេះនាំមកពីប្រទេសប្រេស៊ីល កាត់តាមប្រទេសអេត្យូពី ថៃ មកកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ត្រូវសមត្ថកិច្ចមានការសង្ស័យ ធ្វើការឆែកឆេរ និងឃាត់ខ្លួនតែម្តង ។

សូមរំលឹកថា (ប្រឹងលាក់យ៉ាងណានៅតែមិនអាចគេចរួច) កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងរឹបអូសបានថ្នាំញៀនជាង១គីឡូក្រាម នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញដែរ។

មួយរយះនេះសកម្មភាពបទល្មើសគ្រឿងញៀនកើតមានបន្តបន្ទាប់ បើទោះជាសមត្ថកិច្ចបង្ក្រាបចាប់ញឹកញាប់ក៏ដោយ ។

ហេតុនេះគួរបង្កើនការប្រុងប្រយ័ត្ននិងទទួលខុសត្រូវតាមសមត្ថកិច្ចស្ថាប័នេះជំនាញពាក់ព័ន្ធ៕

image image image image

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print