ស្ថាប័នឧស្សាហកម្មស្រាមួយបាននិយាយនៅថ្ងៃពុធនេះថា ចំនួននៃការនាំចេញស្រារបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះ 8% មកនៅត្រឹម 2.34 ពាន់លានដុល្លារអូស្ត្រាលី (1.6 ពាន់លានដុល្លារ) ក្នុងឆ្នាំ 2025 ដោយសារការផឹកស្រាជាសកលធ្លាក់ចុះបាននាំឱ្យមានការថយចុះនៃការនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមមានប្រទេសចិន និងចក្រភពអង់គ្លេស។
អូស្ត្រាលីជាប្រទេសនាំចេញស្រាធំជាងគេទីប្រាំរបស់ពិភពលោក។ ដូចតំបន់ផលិតស្រាផ្សេងទៀត វាកំពុងប្រឈមនឹងការផ្គត់ផ្គង់លើសចំណុះ និងការលក់ធ្លាក់ចុះ។
លោក Peter Bailey ប្រធានផ្នែកការយល់ដឹងទីផ្សារនៅ Wine Australia បាននិយាយថា “អ្នកប្រើប្រាស់កំពុងកាត់បន្ថយការពិសារគ្រឿងស្រវឹងជារួមស្របតាមនិន្នាការនៃសុខភាព និងដើម្បីសន្សំប្រាក់នៅពេលដែលតម្លៃនៃការរស់នៅកើនឡើង” ។ លោកបានបន្ថែមថា “សម្រាប់អ្នកនាំចេញស្រានៅជុំវិញពិភពលោក របាំងពាណិជ្ជកម្ម និងជម្លោះក្នុងតំបន់ក៏កំពុងធ្វើឱ្យមានការលំបាក និងចំណាយកាន់តែច្រើនក្នុងការនាំយកផលិតផលចូលទៅក្នុងទីផ្សារ” ។
ក្រុមហ៊ុនផលិតស្រាអូស្ត្រាលីបានចូលលក់យ៉ាងរឹងមាំទៅប្រទេសចិនក្នុងឆ្នាំ 2024 នៅពេលដែលទីក្រុងប៉េកាំងបានដកពន្ធដែលបានរារាំងពាណិជ្ជកម្ម ប៉ុន្តែការធ្លាក់ចុញយ៉ាងឆាប់រហ័សនៃតម្រូវការស្រារបស់ចិនឥឡូវនេះកំពុងធ្វើឱ្យខាតបង់។ទីផ្សារស្រាចិនគឺស្មើមួយភាគបីនៃទំហំនៃការនាំចេញស្រាទាំងអស់របស់អូស្រ្តាលីកាលពីប្រាំឆ្នាំមុន៕










