អបអរសាទរពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក​ “ង​”ទូកនាគ​ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង​ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២​ ឆ្នាំ២០២៥​

ចែករំលែក៖

ខេត្តស្វាយរៀង: នារសៀលថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២៦នេះ​ លោក​ ញ៉ែម​ សារី​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក​ ង​ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង​ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២​ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល)​ ក្រុងស្វាយរៀង ក្រោមអធិបតីភាពលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា លោកអភិបាលរងខេត្ត លោក លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣​ លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកគ្រូ​ អ្នកគ្រូសិស្សានុសិស្ស​វិទ្យាល័យស្វាយរៀង​ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកុះករក្រោមទិដ្ឋភាពសប្បាយរីករាយ។

សូមជម្រាបជូនថាកម្មវិធីប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ឆ្នាំ២០២៥

មានរយះពេលពីរថ្ងៃគឺ​ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print