កំលាំងនគរបាលស្រុកបសេដ្ឋនិងស្រុកសំរោងទង​ ស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀន​ចំ​នួន​ ២ករណី​ ផ្សេងគ្នា​ និងឃាត់បានមុខសញ្ញា​ចំនួន​ ៦​នា​ក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹក​នាំពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងការដឹកនាំពីលោកវរសេនីយ៍​ទោ​ ​ហ៊ាង​ឈាងលី​ ស្នងការរងស្ដីទី​ ផែនការងារប្រឆាំងគ្រឿងញៀន​ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេ​ដ្ឋ​ និងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ ប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀន​ ដែលជាក្រុ​មជួញដូរ​ និ​ងចែកចាយបន្ដ​ ចំ​នួន​ ២ករណី​ ផ្សេងគ្នា​ និងឈានទៅឃាត់បានមុខសញ្ញា​ចំនួន​ ៦​នា​ក់​ រឹបអូសដក​ហូតបានសារធាតុស​ង្ស័យគ្រឿងញៀនមួយចំនួន​ ៖

​ស្រុកបសេដ្ឋ÷ឃាត់បានមុខសញ្ញា​ ២នាក់​ ដកហូតសារធាតុញៀន​ ចំនួ​ន​ ២កញ្ចប់​ និងទូរសព្ទដៃ​ ២គ្រឿង​ ម៉ូតូ​ ១គ្រឿង​ ដកហូតបាននៅចំណុចផ្លូវជា​តិ​លេខ​ ៤​ ចន្លោះគីឡូម៉ែត្រ២៩​ ជនសង្ស័យ​ (១)​ ឈ្មោះ​ អ៊ុត​ និត​ ប្រុស​ ២៧ឆ្នាំ​ (២)​ ឈ្មោះ​ ជ័ល​ ឈៀង​ ប្រុស​ ២៦ឆ្នាំ​ ។

ស្រុកសំរោងទង​÷ឃាត់បានមុខសញ្ញា​ ៤​ នាក់​ ដកហូតសារធាតុញៀន​ ចំនួ​ន​ ៦​ កញ្ចប់​ និងទូរសព្ទដៃ​ ៣​ គ្រឿង​ ម៉ូតូ​ ១​ គ្រឿង​ ជនសង្ស័យ​ (១)​ ឈ្មោះ​ លី​ សុខគីម​ ប្រុស​ ៣០ឆ្នាំ​ (២)​ ឈ្មោះ​ ហៀប​ សីហា​ ប្រុស​ ៣៤ឆ្នាំ​ (៣)​ ឈ្មោះ​ ប៉ែន​ គង់នៅ​ ហៅ​ អៀវ​ (៤)​ ឈ្មោះ​ សុខ​ ប៊ុនណន​ ប្រុស​ ៣១ឆ្នាំ​ ។

...

បច្ចុប្បន្នមុខសញ្ញារួមជាមួយវត្ថុតាង​ បានបញ្ជូនទៅកាន់
ការិយាល័យគ្រឿងញៀន​ កសាងសំណុំរឿង​ចាត់ការ
តាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print