ប្រទេសចិន ៖ នៅឆ្នាំ២០២៥ ឧស្សាហកម្ម ផលិតនាវា របស់ចិន បានបង្ហាញពី តារាង ពិន្ទុដ៏លេច ធ្លោ ម្តង ទៀត ៖ សូចនាករធំ ចំនួន៣នៃ ឧស្សាហកម្ម ផលិតនាវា របស់ចិន បន្តនាំមុខគេ នៅ ទូទាំង ពិភព លោក ដែល ទទួលបាន ចំណាត់ ថ្នាក់ទីមួយ លើពិភពលោក ក្នុងរយៈពេល ១៦ឆ្នាំជាប់ៗ គ្នា ។ ពេល ថ្មីៗកន្លង ទៅនេះ យោងតាម ការប្រកាស ទិន្នន័យរបស់ ក្រសួង ឧស្សាហកម្ម និង ព័ត៌ មានវិទ្យារចិន បានឱ្យដឹងថា នៅឆ្នាំ២០២៥ បរិមាណផលិត នាវាពេញមួយឆ្នាំ របស់ចិន មាន ទម្ងន់៥៣លាន ៦សែន៩ម៉ឺនតោន ត្រូវជា ៥៦,១ភាគរយនៃ បរិមាណសរុបនៃ ពិភព លោក ។ បរិមាណបញ្ជា ទិញ ថ្មី មានទម្ងន់ ១០៧ លាន៨សែន២ ម៉ឺនតោន ត្រូវ ជា៦៩ ភាគរយ នៃ បរិមាណសរុប ពិភពលោក។ បរិមាណ បញ្ជា ទិញ មានស្រាប់ មានទម្ងន់ ២៧៤លាន ៤សែន ២ ម៉ឺន តោន ស្មើនឹង ៦៦,៨ភាគរយ នៃបរិមាណ សរុបពិភពលោក ដែលបាន បំបែក កំណត់ ត្រា ថ្មី ម្តងទៀត ។
ឧស្សាហកម្ម ផលិតនាវា របស់ចិនអាច បន្តនាំមុខគេ នៅ ទូទាំងពិភពលោក មិនត្រឹមតែពឹង ផ្អែក ទៅលើ ចំនួនបញ្ជា ទិញ ប៉ុណ្ណោះទេ ថែមទាំងគឺ សមត្ថភាព ច្នៃប្រឌិត ថ្មីដោយ មានការ សហ ការ ក្នុងខ្សែ សង្វាក់ ឧស្សាហកម្ម ទាំងមូលនិង ការបង្ហាញពី ឥរិយាប ថបើកទូលាយដែល បាន បម្រើដល់ទូទាំង ពិភពលោកផង ដែរ ។ នៅឆ្នាំ ២០២៥ មុខ របរ នាវាចរណ៍ ទូទាំង ពិភព លោក បាន ពន្លឿន ការធ្វើបរិវត្តកម្ម បៃតង និង កាបូនទាប សហគ្រាស ផលិតនាវា របស់ចិន ទទួល បាន កាលានុវត្តភាព ទីផ្សារតាមរយៈ ការរៀបចំ ចាត់ ចែង ប្រកប ដោយ ចក្ខុ វិស័យ វែង ឆ្ងាយ ក្នុងវិស័យ នាវាថាមពលថ្មី ។ តាមទិន្នន័យ បាន ឱ្យដឹងថា នៅឆ្នាំ២០២៥ នាវាវៃឆ្លាត លំដាប់ ថ្នាក់ ពិភពលោកជា ច្រើនប្រភេទត្រូវ បាន សាង សង់ រួច ការធ្វើ បរិវត្តកម្ម ជាន់ ខ្ពស់ ទទួល បានការបំបែក ឧបសគ្គដ៏សំខាន់ ហើយ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ នៃមុខ របរ នេះទទួលបាន សមិទ្ធផល ដ៏លេចធ្លោ៕
ប្រភព ៖ (CCFR)










