ខេត្តស្ទឹងត្រែង ជាខេត្តទី១ដែលផ្ដួចផ្ដើមបង្កើតប្រេនឌីងទេសចរណ៍គឺ«ស្ទឹងត្រែងលើសពីទន្លេ,លើសពីធម្មតា»

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖​ ខេត្តស្ទឹងត្រែង គឺជាខេត្តទី១ ដែលបានផ្ដួចផ្ដើមបង្កើតប្រេនឌីងទេសចរណ៍គឺ «ស្ទឹងត្រែងលើស ពីទន្លេ,លើសពីធម្មតា»។នេះជាការអះអាងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ។

ពិធីនេះ រៀបចំឡើងដោយមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ ចម្ងាយ ៣,៥ គីឡូម៉ែត្រ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំ២០២៦-២០៣០ » និងការដាក់ចេញប្រេនឌីងថ្មី «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» ក្រោមបរិយាកាសដ៏អធិកអធមក្រៃលែង។

លោក ហួត ហាក់ បានចាត់ទុក តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍នេះ គឺស្តែងចេញពីការអនុវត្តទិសស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាក្រកម្ពុជា គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។លោកថា ភាពជោគជ័យនៃវិស័យទេសចរណ៍ មិនមែនវាស់វែងត្រឹមតែចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាស់វែងតាមរយៈការបង្កើតចំណូលដល់មូលដ្ឋាន និងការធ្វើឱ្យសហគមន៍មានជីវភាពកាន់ តែ ប្រសើរឡើងតាមរយៈសេវាកម្មទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។

...

បើតាមលោក ហួត ហាក់ ព្រឹត្តិការណ៍ថ្ងៃនេះ បានក្លាយជាវេទិកាសាមគ្គីភាព ដែលតភ្ជាប់រវាងរដ្ឋបាលខេត្ត វិស័យឯកជន សហគមន៍ទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា។ ស្មារតី នៃការរួបរួមគ្នានៅថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដែលនឹងធានាថាខេត្តស្ទឹងត្រែង នឹងបន្តរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ក្នុងនាមជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print