ខេត្តត្បូងឃ្មុំ៖ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ឱ្យដឹងនៅថ្ងៃទី០៩ខែមិនា ថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាម រយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់សារធាតុញៀន ស្ថិតនៅក្នុងឃ្លាំងភូមិត្បូងវត្តឃុំមេមាត់ ស្រុកមេមត់ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តត្បូងឃ្មុំ មានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុក ណាក់ ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាជាមួយអាជ្ញាធរមូលដ្ឋានឃុំមេមត់ បានចុះទៅដល់ចំណុចទីតាំងដែលបានរាយការណ៍តាមApp NoDrug ថាមានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ ៣នាក់។
វត្ថុតាងចាប់យករួមមាន -ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាថ្នាំញៀនចំនួន ១៤ កញ្ចប់តូច ។ បច្ចុប្បន្នជន សង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕










