សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ចំនួន៧៧នាក់កុំព្យូទ័រ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈអភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លទ្ធផលនៃប្រតិបត្តិការខាងលើនេះគឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម ឃាត់ខ្លួនជនបរទេស ចំនួន៧៧នាក់

-កុំព្យូទ័រ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀត។

បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។

នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។

...

ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print