ដើម្បីលើកកម្ពស់តម្លៃស្រូវរាជរដ្ឋាភិបាលបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារមួយរយៈពេលកន្លងទៅនេះតម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋមិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេស មួយរយៈពេលចុងក្រោយនេះគឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។

សម្តេចតេជោ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ឋ ដែលបានរៀបចំការប្រជុំរកដំណោះស្រាយលើបញ្ហានេះ។ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួនដើម្បីដាក់ចេញជួយអន្តរាគមន៍ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ ។

នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការលើដំណោះស្រាយតម្លៃស្រូវដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។

ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។

សម្តេចសូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print