ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកពីភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចភក្តី បានកោតសរសើរ ដល់បងប្អូនយើង ដែលខិតខំប្រកបមុខរបរចិញ្ចឹម ជីវីត និងចេះជួយគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គី និងរួមរស់ ដោយសុខដុមរមនា ជាមួយគ្នា។ សម្តេច បានផ្តាំផ្ញើ អោយបងប្អូន រក្សានូវប្រពៃណី ដ៏ល្អនេះបន្តទៀត ដើម្បីសុភមង្គល ក្នុងគ្រួសារ ក៏ដូចជា សុភមង្គល ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។
សម្តេច ក៏មិនភ្លេចផ្តាំផ្ញើ អោយបងប្អូនទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕
ដោយ៖ សុខ ខេមរា
...