ប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីកំពុងធ្វើសកម្មភាពចែកចាយ និងសេពថ្នាំញៀន ៤នាក់ កាលវេលាម៉ោង៣និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចខាងត្បូងផ្សារមង្គល ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យប្រុស ស្រី ចែកចាយថ្នាំញៀនទាំង៤នាក់ នោះ ឈ្មោះឌុល អយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរត់ម៉ូតូឌុប ជាអ្នកចែកចាយថ្នាំញៀង។ សមត្ថកិច្ចបាន ដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ា៨គ្រាប់ ឈ្មោះ អ៊ុំ ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកចែកចាយ ដកហូតបានវត្ថុតាងថ្នាំញៀន ប្រភេទយ៉ាម៉ា០៦គ្រាប់, ឈ្មោះ មាស ដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកសេព និង ឈ្មោះញឹន ហាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិត ជាអ្នកសេពថ្នាំញៀន ។ ជនសង្ស័យទាំង៤នាក់នេះ រស់នៅក្នុងភួមិ សង្កាត់កើតហេតុ ។
លោកបន្តថា ដោយមានកាសហការគ្នាល្អរវាងពលរដ្ឋ នឹងសមត្ថកិច្ច ហើយពលរដ្ឋបានយល់ដឹងអំពីភូមិ ឃុំ មានសុវត្ថិភាពផងនោះ ខណៈកម្លាំងចុះល្បាត់ពេលយប់ ពលរដ្ឋឃើញសកម្មភាពរបស់ជនសង្ស័យប្រុស ស្រីទាំង៤នាក់ កំពុងធ្វើសកម្មភាពចែកចាយ និងសេពគ្រឿងញៀន ពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុបង្ក្រាប និង ឃាត់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀនយ៉ាម៉ា ប្រភេទគ្រាប់ចំនួនសរុប១៤គ្រាប់ និងគ្រឿងកែច្នៃបម្រើឲ្យការសេព១ចំនួនផងដែរ ។
ជនសង្ស័យបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងសាក់សួរធ្វើកំណត់ហេតុ ពួកគេបានឆ្លើយសារភាពដួចពាក្យសមត្ថកិច្ចចោទសួរមែន ក្រោយពីកសាងសំណុំរឿងជនសង្ស័យ ត្រូវបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា