ភ្នំពេញ: បន្ទាប់ពីបើកសវនាការជាច្រើនម៉ោងរួចមក លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មានពិន័យជាប្រាក់ទេ ក្រោមការចោទប្រកាន់ពីបទ “ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលារាជធានីភ្នំំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។ ប៉ុន្តែពេលសវនាការ ស្ត្រីឈ្មោះ ហេង មុំ ពុំមានវត្តមានទេ ។សំណុំរឿងនេះ គឺសាលារាជធានីភ្នំពេញ ជាដើមបណ្ដឹង ៕
...
ដោយ ចេស្តា