ខេត្តកំពង់ចាម៖ លោក ខេង ប៊ុនធឿន អធិការនគរបាលស្រុកចំកាលើទើបឡើងថ្មី បានចុះបង្រ្កាបនិងឃាត់ខ្លួនករណីកូនប្រុសបង្កើត បានធ្វេីសកម្មភាពកាប់ឪពុកម្ដាយរបស់ខ្លួនបណ្ដាលឱ្យរងរបួស យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោក ខេងង ប៊ុនធឿន អធិការនគរបាលស្រុកចំកាលើ បានឱ្យដឹងថា ករណីខាងលេីនេះ បានកេីតឡេីងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៨:១៧នាទី នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីហឹង្សាមួយកើតឡើង ដោយជនសង្ស័យឈ្មោះ ហៃ នី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំជយោ បានយកដាវ ទៅកាប់លើឪពុក-ម្តាយបង្កើតមានឈ្មោះ
១. ឪពុកឈ្មោះ សៅ ហិត ភេទ ប្រុស អាយុ៦៨ឆ្នាំ បណ្តាលឱ្យរបួសហើយស្មាខាងឆ្វេង និងមានស្នាមមុតម្រាមដៃនាងខាងស្តាំ
២.ម្តាយឈ្មោះ សៅ សន (ស្រី) អាយុ៦៦ឆ្នាំ របួសហើយក្បាលជង្គង់ខាងឆ្វេង ។
មូលហេតុ៖ ជនសង្ស័យខាងលើជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានចរិតកាច ។
បច្ចុប្បន្ន៖ជនសង្ស័យត្រូវបាននគរបាលរដ្ឋបាលជយោ ឃាត់ខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕











