អន្តរជាតិ ៖ ថ្មីៗនេះ ទីបញ្ជាការនៃយុទ្ធភូមិភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងក្បួននាវាចម្បាំង ទី១០៧ ដើម្បីធ្វើសមយុទ្ធយោធានៅក្នុងដែនទឹកភាគខាងកើតនៃកោះ Luzon ប្រទេសហ្វីលីពីន។ សមយុទ្ធយោធានេះផ្តោតលើសមយុទ្ធបាញ់គ្រាប់ពិត ការសម្របសម្រួលតាមជើងអាកាស-សមុទ្រ ការធ្វើសមយុទ្ធរហ័ស និងការផ្តល់សេវាឡូជីស្ទិកនៅក្នុងសមុទ្រ ដើម្បីត្រួតពិនិត្យសមត្ថភាពនៃការប្រយុទ្ធរួមគ្នា។ នេះគឺជាសកម្មភាពចាំបាច់ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ក្នុងតំបន់បច្ចុប្បន្ន និងស្របតាមច្បាប់អន្តរជាតិ និងទម្លាប់អន្តរជាតិពាក់ព័ន្ធ។ កងទ័ពរំដោះប្រជាជនចិននឹងរៀបចំធ្វើសកម្មភាព យោធាពាក់ព័ន្ធជាប្រចាំអនុលោមតាមតម្រូវការនៃស្ថានការណ៍សន្តិសុខ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសន្តិភាពក្នុងតំបន់៕
...
ប្រភព ៖ (CCFR)










