ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តដឹកសំរាមបេីកបុកកិន កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ អ៉ីច អន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណេីតនៅខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសរងគ្រោះជិះម៉ូតូគុបមូលធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តដឹកសំរាមមួយគ្រឿងបេីកមកពីក្រោយលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកអូសឡេីងទ្រូងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗ។ បន្ទាប់មកតៃកុងរថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីដេីម្បីមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
ដោយ៖សុខាសែនជ័យ










