មេប៉ូលីសក្រុងភ្នំពេញ ដាក់បទបញ្ជាឱ្យនគរបាលជំនាញត្រូវអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ-អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈជនបរទេសចំនួនពីរនាក់ ដែលជាជនជាតិជប៉ុន បានបាត់លុយចំនួន២ពាន់ដុល្លារ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រាដែលពួកគេទាំង០២ បានចូលទៅម៉ាស្សានៅទីនោះ ។

 

ភ្លាមៗលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់កងកម្លាំងនគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឱ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវទេសចរណ៍ជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែងនោះឡើយ ។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាឱ្យនគរបាលជំនាញ អធិការខណ្ឌទាំង១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឲ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់អាជីវកម្មត្រូវចូលរួម ក្នុងការថែរក្សាសន្តិសុខ សុខវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា ។

...

 

លោកឧត្តមសេនីយ៍ ស្នងការ បានសង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចបានរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឲ្យបុគ្គលិកខ្លួន ប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឲ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print