នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ចាប់ខ្លួនជនសង្ស័យម្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ នៅថ្ងៃដដែលត្រង់ចំណុចភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស៊ើបអង្កេតស្រាជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ូន ស៊ីយាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ហាងហេងហេងព្រះច័ន្ទពេញវង្ស ភូមិបាក់ខែង សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលកម្លាំងជំនាញដឹកនាំលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

 

ចម្លើយសារភាពជនសង្ស័យ ឈ្មោះ យ៉ូន ស៊ីយាន បានឆ្លេីយថា ខ្លួន ពិតជាបានលួចម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MF-1341 និងទូរស័ព្ទ មួយគ្រឿង ម៉ាក Iphone ប្រាកដមែន។

 

វត្ថុតាង និងសម្ភារដកហូតបាន ម៉ូតូម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AD-9500 (របស់ជនសង្ស័យ), ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ 1MF-1341 (របស់ជនរងគ្រោះ) និងទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាក Iphone។

 

ដោយមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន និងសម្របសម្រួលនីតិវិធីពីលោក គុជ គីមឡុង ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចំពោះម៉ូតូ និងទូរសព្ទដៃបានប្រគល់ជូនជនរងគ្រោះវិញ។

 

បច្ចុប្បន្នជនសង្ស័យ និងសំណុំរឿងបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print