កំពុងជិះកង់តាមផ្លូវត្រូវម៉ូតូផាស់ស្អាប់បុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលសន្លប់ ខណ:ជនបង្កបើកម៉ូតូរត់គេច 

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាជនរងគ្រោះរងរបួសធ្ងន់បែក ក្បាលហូរឈាមសន្លប់ស្តូកស្តឹងក្បែរចិញ្ចើមផ្លូវ ដោយកំពង់ជិះកង់ត្រូវម៉ូតូផាស់ស្អាប់បុកពីក្រោយហើយបើករត់គេចមុនសមត្ថកិច្ចទៅដល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង១០ នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ 21 (ខាងលិចស្ពានក្រវាត់ក្រុងទី៣ ចម្ងាយ៥០ ម៉ែត្រ) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

លោកវរសេនីយ៏ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ដែលបានចុះអន្តរាគមន៏ផ្ទាល់ បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពៅ លីថូ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់បែកក្បាលសន្លប់ ) មុខរបរដើរបេះផ្លែអំពឹលទឹកតាមមាត់ព្រៃមាត់អូ មានកូនក្នុងបន្ទុកចំនួនបីនាក់ និងប្រពន្ធ មានមុខរបរ ដើរដកមើមក្រអៅឈូកក្នុងបឹង ផ្សំគ្នាទ្រទ្រង់ជីវភាពគ្រួសារ ។

...

 

លោកនាយប៉ិស្តិ៍បន្តទៀតថា នៅមុនកើតហេតុជនរង គ្រោះបានត្រឡប់មកពីទិញនំចំណីនៅម្តុំរោងចក្រស្បែក ជើងយកមកផ្ញើប្រពន្ធ កូនដោយជិះកង់អែបៗតាមផ្លូវ (ទិសដៅពីលិចទៅកើត) ស្រាប់តែមកដល់ចំណុចកើត ហេតុ ក៏ត្រូវម៉ូតូផាស់ស្អាប់មិនស្គាល់ស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបុកកង់ជនរងគ្រោះពីក្រោយ ហើយជនបង្កបានបើករត់គេច ដោយបានលោកអធិការនគរនគរបាលក្រុងតាខ្មៅ បញ្ជូនរថយន្តសឺរ៉ែនមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print