រថយន្តសណ្តោងរ៉ឺម៉កក្រឡាប់ចាក់ដែកចោលពេញផ្លូវដោយសារអ្នកបើកបរស្ទើរភ្លើង

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង បានក្រឡាប់ផ្ងាជើងនៅក្បែរគល់ស្ពានព្រែកសំរោង ចាក់ដែកចោលពេញផ្លូវដោយសារតែការបើកបររបស់តៃកុងស្ទើរភ្លើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចរង្វង់មូលចុងស្ពានព្រែកសំរោង លើកំណាត់ផ្លូវលេខ២១០កែងផ្លូវលេខ១១៥  ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

20150805195717

រថយន្តសណ្តោងរ៉ឺម៉កនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-4593 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។ សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងរ៉ឺម៉កខាងលើនេះបើកបរតាមបណ្តោយផ្លូវជាតិលេខ២១A ខណៈបើកដល់ស្ពានព្រែកសំរោងក៏បត់ក្នុងទិសដៅពីកើតទៅលិចគោលបំណងឡើងស្ពានព្រែកសំរោង ។ គ្រាដែលបើកដល់រង្វង់មូលអ្នកបើកបរបានបួងចង្កូតខ្លាំងពេកទើប បណ្តាលឲ្យក្រឡាប់ផ្ងាជើងចាក់ដែកចោលទៅលើចិញ្ចើមផ្លូវខ្ទាត់ទៅត្រូវអ្នករត់ហាត់ប្រាណរបួសរលាត់ជើងបន្តិចបន្ទួច ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនដោយខ្លួនឯង ។ ដោយឡែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ ស្អាងជ័យ

...

20150805195718

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print