ស្ដ្រី​រង​គ្រោះ​២​នាក់​ចាញ់បោក​មេ​ ខ្យល់​នាំ​ទៅ​ការ​នៅ​ប្រទេស​ចិន​មក​ ដល់​កម្ពុជា

ចែករំលែក៖

ខេត្ដសៀមរាប​៖​ ស្ដ្រី​ខ្មែរ​២​នាក់​មាន​ ស្រុក​កំណើត​នៅ​ខេត្ដ​ផ្សេង​គ្នា​ដែល​មេ​ ខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ដ​ក្វា​ង​ចូ​វ​ ប្រទេស​ចិន​ ត្រូវ​បាន​អគ្គ​កុងស៊ុល​ជួយ​សង្គ្រោះ​នោះ​ បាន​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ វិញ​ហើយ​ ។​

siemreap-2

​អ្នក​ទាំង​២​នោះ​មក​តាម​ជើង​យន្ដ​ ហោះ​ដោយ​ចេញពី​ទីក្រុង​ក្វា​ង​ចូ​វ​និង​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​នៅ​ ខេត្ដសៀមរាប​កាលពី​វេលា​ម៉ោង​៣​ រសៀល​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៥​។​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដសៀមរាប​ បាន​ទៅ​ទទួលយក​ស្ដ្រី​ទាំង​២​ចេញពី​ក្នុង​ ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​សៀមរាប​រួច​នាំ​មក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ​ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​លិខិត​ របស់​អគ្គ​កុងស៊ុល​កម្ពុជា​ផ្ញើ​ជូន​រដ្ឋមន្ដ្រី​ ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​កម្ពុជា​ដឹកនាំ​ដោយ​លោក​វរ​ សេនីយ៍​ត្រី​ ជា​ ហេង​ នាយ​រង​កា​រិ​យា​ ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ ពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដសៀមរាប​ទៅ​ទទួលយក​និង​នាំ​មក​ កាន់​ការិយាល័យ​ដើម្បី​សាកសួរ​ និង​ រៀបចំ​សំណុំ​បែ​បទ​បញ្ជូន​ទៅ​មន្ទីរ​សង្គម​ កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្ដសៀមរាប​អនុវត្ដ​តាម​នីតិវិធី​ដើម្បី​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ ទទួលយក​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ ។​

​បើ​តាម​ការ​រៀបរាប់​របស់​ស្ដ្រី​រង​ គ្រោះ​ឈ្មោះ​ ងួ​ន​ ចាន់​ណា​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំ​ ពេញ​ មានស្រុក​កំណើត​នៅ​ភូមិ​តា​ដែង​ ឃុំ​ពោធិ៍​ម្រៀ​ល​ ស្រុក​ប​សេដ្ឋ​ ខេត្ដ​កំពង់​ ស្ពឺ​ដែល​មាន​លិខិតឆ្លងដែន​លេខ​១៤៩៦៩៩៨​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ខ្លួន​ បាន​ចាក​ចេញពី​ស្រុក​កំណើត​តាម​អាកាស​ យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៣​ ទៅ​ដល់​ ប្រទេស​ចិន​នៅ​យប់​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ សមត្ថកិច្ច​បន្ដ​ថា​ ដំបូង​នាង​បាន​ស្គាល់​ ស្ដ្រី​ចំណាស់​ម្នាក់​មិន​ស្គាល់ឈ្មោះ​ហើយ​បាន​ប្រាប់​នាង​ថា​ មាន​ចំណាប់អារម្មណ៍​ ចង់​រៀប​ការ​ទៅ​នៅ​ស្រុក​ចិន​ដែរ​ឬទេ​?​ ព្រោះ​គេ​មាន​លុយ​ ពេល​នោះ​នាង​ក៏​បាន​ ប្រាប់​ម្ដាយ​នៅ​ស្រុក​ បន្ទាប់​មក​ស្ដ្រី​ជា​ មេខ្យល់​នោះ​ក៏​ឱ្យ​នាង​ទៅ​ថតរូប​យក​ ឱ្យ​បុរស​ជា​ជនជាតិ​ចិន​មើល​ ។​ ក្រោយ​ពី​ ថតរូប​និង​ប្រាប់​ម្ដាយ​រួច​នាង​ក៏​យល់ព្រម​ ជាមួយ​មេខ្យល់​នោះ​ ហើយ​គាត់​ក៏​វិល​ មក​រាជធានី​ភ្នំពេញ​ជាមួយ​នាង​ឱ្យទៅ​ធ្វើ​ឯកសារ​ដូច​ជា​ លិខិតឆ្លងដែន​ សំបុត្រ​ យន្ដហោះ​ និង​ចំណាយ​ផ្សេងៗ​គាត់​ (​ស្ដ្រី​ មេខ្យល់​)​ ជា​អ្នក​ចេញ​ទាំង​អស់ហើយ​ គាត់​ឱ្យ​លុយ​នាង​ចំនួន​១.០០០​ដុល្លារ​ ដើម្បី​យក​ទៅ​ឱ្យ​ម្ដាយ​នាង​នៅ​ឯ​ស្រុក ​។​

​ស្ដ្រី​រង​គ្រោះ​បាន​និយាយ​បន្ដ​ទៀត​ថា​ ពេល​ចុះ​ពីលើ​យន្ដហោះ​គាត់​ក៏​នាំ​នាង​ទៅ​ ផ្ទះ​របស់​បុរស​ជា​ប្ដី​នេះ​នៅ​ខេត្ដ​ក្វា​ង​ចូ​វ​ក៏​រស់នៅ​ជាមួយ​គ្នា​រហូត​បាន​រយៈពេល​២​ឆ្នាំ​ ទើប​ក្រុម​គ្រួសារ​ខាង​ប្ដី​ដែល​ជា​ជនជាតិ​ចិន​បាន​ធ្វើបាប​នាង​មិន​ឱ្យ​ហូប​ចុក​គ្រប់​ គ្រាន់​និង​ធ្វើបាប​ផ្លូវចិត្ដ​នាង​ថែម​ទៀត​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ទីបំផុត​ នាង​ក៏​ដាច់​ចិត្ដ​លួច​រត់​ចេញពីផ្ទះ​ទាំង​ព្រឹក​ នៅ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ជិះ​ រថយន្ដក្រុង​អស់​រយៈពេល​១​យប់​ទើប​មក​ដល់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ​ ប្រទេស​ចិន​ ដោយ​ខ្លួនឯង​ហើយ​ សម្រាក​នៅ​ទីនោះ​បាន​១៧​ថ្ងៃ​ ។​

​ចំណែក​ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ​ សូ​ ចិន្ដា​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​កសិករ​ មានស្រុក​ កំណើត​នៅ​ភូមិ​ស្ពឺ​ ឃុំ​ជយោ​ ស្រុក​ ចំការលើ​ ខេត្ដកំពង់ចាម​ មាន​លិខិត​ឆ្លង​ ដែន​លេខ​៩៩៩៤៩១៣៣​ បាន​រៀបរាប់​ ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ចាក​ ចេញពី​ស្រុក​ខ្មែរ​តាម​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ ទៅ​ដល់​ប្រទេស​ចិន​ នៅ​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បន្ដ​ថា​ ដំបូង​នាង​បាន​ស្គាល់​ស្ដ្រី​ ចំណាស់​ម្នាក់​ជា​មេខ្យល់​មិន​ស្គាល់ឈ្មោះ​បាន​ប្រាប់​នាង​ថា​ នៅ​មេម៉ាយ​ដល់​ណា​ ទៀត​បើ​ចង់​រៀប​ការ​ទៅ​នៅ​ស្រុក​ចិន​ខ្ញុំ​ នឹង​ជួយ​ឱ្យ​គេ​ផ្ញើ​លុយ​ពី​ស្រុក​ចិន​ឱ្យ​ដើម្បី​ទុក​ចិញ្ចឹម​កូន​?​ ពេល​នោះ​នា​ក៏​ទៅ​ប្រាប់​ ម្ដាយ​នាង​ថា​ មាន​គេ​ឱ្យ​រៀប​ការ​ទៅ​ចិន​ ហើយ​ម្ដាយ​នាង​ក៏​យល់ព្រម​ ។​ បន្ទាប់​ មក​នាង​ក៏​ឡើង​មក​ភ្នំពេញ​ជួប​ជាមួយ​ មេខ្យល់​នោះ​ឱ្យទៅ​ថតរូប​ដើម្បី​ទុក​ឱ្យ​ បុរស​ជនជាតិ​ចិន​មើល​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​ ថតរូប​និង​ប្រាប់​ម្ដាយ​រួច​ក៏​យល់ព្រម​ជាមួយ​មេខ្យល់​នោះ​ ហើយ​គាត់​នាំ​ឱ្យទៅ​ធ្វើ​ ឯកសារ​ដូច​ជា​ លិខិតឆ្លងដែន​ សំបុត្រ​ យន្ដហោះ​ និង​ចំណាយ​ផ្សេងៗ​ទាំងអស់​ គាត់​ជា​អ្នក​ចេញ​ ។​ ស្ដ្រី​រង​គ្រោះ​បន្ថែម​ ថា​ ពេល​ចុះ​ពី​យន្ដហោះ​មាន​មេខ្យល់​ជា​ ជនជាតិ​ចិន​មក​ទទួល​នាង​ពី​ចំណត​យន្ដ​ ហោះ​ជិះ​រថយន្ដ​ជាមួយ​គាត់​ទៅ​ជួប​បុរស​ ជា​ប្ដី​នោះ​និង​បាន​រស់នៅ​ជាមួយ​គ្នា​ជិត​ ៨​ខែ​ ប៉ុន្ដែ​ក្រុម​គ្រួសារ​ខាង​ប្ដី​បាន​ធ្វើបាប​ នាង​មិន​ឱ្យ​ហូប​ចុក​គ្រប់គ្រាន់​និង​ធ្វើបាប​ផ្លូវចិត្ដ​គឺ​ធ្វើបាប​ដូច​គ្នា​នឹង​ស្ដ្រី​រង​គ្រោះ​ ខាងលើ​ដែរ​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ទីបំផុត​ នាង​ក៏​ដាច់​ចិត្ដ​លួច​រត់​ចេញពីផ្ទះ​ទាំង​ ព្រឹក​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៥​ ជិះ​រថយន្ដក្រុង​អស់​រយៈពេល​១​យប់​ទើប​ដល់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ​ ប្រទេស​ចិន​ដោយ​ខ្លួនឯង​ ហើយ​ សម្រាក​នៅ​ទីនោះ​បាន​៧​ថ្ងៃ​ ។​ ដោយ​ មានការ​ជួយ​ជ្រោមជ្រែង​អន្ដរាគមន៍​ពី​សំណាក់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ ទីក្រុង​ក្វា​ង​ចូ​វនា​ង​ក៏​ត្រូវ​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ។​

​បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​ខេត្ដសៀមរាប​បាន​បញ្ជូន​ ស្ដ្រី​រង​គ្រោះ​ទាំង​២​នាក់​ទៅ​មន្ទីរ​សង្គម​ កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្ដ​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែសីហា​ និង​ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៥​ ៕ ​

ដោយ៖ ជា​និរន្ដរ៍​

siemreap-3

...

siemreap-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print