រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ! លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ដើម្បីផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យបានយល់ដឹងបន្ថែមពីកិច្ចការប្រឆាំងការជួញដូរមនុស្ស និងមានមូលដ្ឋានពេញលេញសម្រាប់ការសរសេរនិងផ្សព្វផ្សាយប្រឆាំងនឹងការជួយញដួរមនុស្ស និងទេសន្តរប្រវេសន៍។ ពិធីនេះបានឡើងនៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងតំណាងស្ថាប័នព័ត៌មានរដ្ឋ និងឯកជន សមាគមអ្នកសារព័ត៌មានជាច្រើនរូបទៀត៕

រូបភាព៖ ខឹម សុវណ្ណារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print