សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស រាជរដ្ឋាភិបាលនឹងបន្ដមិនយកពន្ធដីកសិកម្ម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលតែងតែជួយប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលយកចិត្ដទុកដាក់ខ្ពស់លើវិស័យកសិកម្ម គឺការមិនយកពន្ធដីពីប្រជាពលរដ្ឋ។ 

សម្ដេចធិបតី សង្កត់ធ្ងន់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែមានការគាំទ្រពីប្រជាជនឱ្យបន្ដដឹកនាំប្រទេស រាជរដ្ឋាភិបាលនឹងបន្ដមិនយកពន្ធដីកសិកម្មនេះ។ ដែលនេះគឺជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print