ភ្នំពេញ ៖ ដល់ពេលសន្ទុះនៃការតវ៉ា រិះគន់របស់ប្រជាពលរដ្ឋកាន់តែខ្លាំង ឡើងពីភាពមិនប្រក្រតីរបស់អង្គភាព អគ្គិសនីកម្ពុជាដែលមានចេតនាមិនល្អ កេងចំណេញលើប្រជាពលរដ្ឋរឿងប្រើ ចរន្ដតិចជាងមុនតែបង់ប្រាក់ខ្ពស់ជាង នោះទើបខាងបុគ្គលិកអគ្គិសនីបានសារភាពត្រង់ៗជាមួយអតិថិជនពេលដែល ខ្លួនចុះមកជួបថា ពេលខ្លះខ្លួនពិតជាបាន មើលមិនគ្រប់ជ្រុងជ្រោយមែនគឺកត់ ស្មានៗពីកុងទ័រទើបកើតជាកំហុសបែប នេះ ។
កញ្ញា Kung thavry បានប្រាប់នគរ វត្ដថា “ខ្ញុំស្ទើរធ្លាក់ថ្លើមពេលដែលមន្ដ្រី អគ្គិសនីចុះមកពិនិត្យកុងទ័របញ្ជាក់និង ពន្យល់ថាករណីខ្លះគឺកំហុសរបស់ខ្លួនត្រង់ ថា កត់កុងទ័រស្មានហើយក៏មិនដឹងថា ផ្ទះ របស់ខ្ញុំឈប់លក់កាហ្វេ និងឈប់ប្រើ ប្រាស់ចរន្ដអគ្គិសនីច្រើនជាងមុន ។ កញ្ញា បន្ដថាកោតតែមន្ដ្រីអគ្គិសនីហ៊ាននិយាយ បែបនេះទៅរួច អ៊ីាចឹងបានន័យថា អស់ លោកធ្វើការបែបៗហ្នឹង ទើបមានសន្ទុះ នៃការតវ៉ា់មិនស្រាកស្រាន្ដ ហើយកំហុស កេងប្រវ័ញ្ចលើប្រជាពលរដ្ឋតាមអំពើ ចិត្ដ បែរជាមេៗអគ្គិសនីបានត្រឹមតែធ្វើ ការបកស្រាយយកតែត្រូវតាមជំនាញ របស់ខ្លួនទៅវិញ ។
កញ្ញា Kung thavry បានបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៥ បុគ្គលិកអគ្គិសនី កម្ពុជាបានចុះមកដល់ផ្ទះរបស់នាងហើយ មានអង្វរ ខ្លះបង្ខំ ខ្លះតម្រូវឱ្យនាងដក អត្ថបទពីការបរិយាយរឿងអគ្គិសនីនៅ ក្នុងគណនីរបស់នាងដោយលើកហេតុ ផលថា បើមិនដកទេមេរបស់គេនឹងដក បញ្ឈរជើងគេមិនឱ្យធ្វើការ ។ ក្នុងករណី នេះកញ្ញាបានតបវិញថា មិនប្រឹងបំពេញ តួនាទីការងាររបស់ខ្លួនពិនិត្យទៅលើ បច្ចេកទេសឬកុងទ័រទេបែរជាមកបង្ខំឱ្យដកពីការបង្ហោះនៅក្នុងហ្វេសប៊ុកនិង តម្រូវឱ្យបង់ប្រាក់នោះដដែល ។
កញ្ញាបន្ដទៀតថា នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ បុគ្គលិកអគ្គិសនីបានមកដល់ ផ្ទះពិនិត្យកុងទ័រ ហើយប្រាប់ថា បើពិនិត្យ ជាក់ស្ដែងឃើញថា ផ្ទះរបស់នាងក្នុង រយៈពេល១០ថ្ងៃប្រើអស់១០០គីឡូវ៉ាត់ ភ្លើង ដូច្នេះកុំចោទអគ្គិសនីថាគិតខុសឱ្យ សោះ ។ ពេលដែលមន្ដ្រីអគ្គិសនីនិយាយ បែបនេះម្ដាយរបស់នាងបានឆ្លើយតប ទៅវិញថា បើលោកប្អូនខាងអគ្គិសនី ពិនិត្យឃើញថា រយៈពេល១០ថ្ងៃប្រើភ្លើង អស់១០០គីឡូវ៉ាត់ហេតុអ្វីរយៈពេល៣០ ថ្ងៃគុណឃើញដល់ជាង៤០០គីឡូ? ម្យ៉ាង ទៀតពីមុនលក់កាហ្វេ និងប្រើភ្លើងច្រើន សព្វ ថ្ងៃមានតែទូរទស្សន៍១, ទូទឹកកក១ និងបើកភ្លើងតិចតួចបែរជាឡើងគីឡូពិត ជាមិនសមហេតុផលសោះ ។
ចុងក្រោយបុគ្គលិកអគ្គិសនីបានសារ ភាពថា ករណីខ្លះគឺខ្លួនមិនបានពិនិត្យកុងទ័រ ឱ្យបានដិតដល់ទេ ភាគច្រើនកត់ស្មានៗ និងមិននឹកស្មានដល់ថា ម្ចាស់ផ្ទះខ្លះឈប់ ប្រើភ្លើងមួយចំនួន ។ បន្ទាប់ពីបុគ្គលិក អគ្គិសនីបានឆ្លើយសារភាពនូវកំហុសឆ្គង នេះ រូបគេថែមទាំងសុំអង្វរឱ្យកញ្ញាមេត្ដា ដកការបរិយាយនៅក្នុងហ្វេសប៊ុក បើ ពុំនោះទេ មេរបស់ខ្លួននឹងដកចេញពីការ ងារ ហើយខ្លួនក៏គ្មានសមត្ថភាពដើម្បី រកលុយមកគ្រប់គ្រងក្រុមគ្រួសារបាន ដែរ ព្រោះមានកូនតូចៗក្នុងបន្ទុក៣នាក់ ឯណោះ ។
គួររំលឹកថា កន្លងទៅកោតតែមេអគ្គិ សនី បកស្រាយនិងចេញសេចក្ដីថ្លែងការណ៍ យកល្អ យកត្រូវ យកបុងជាមួយថ្នាក់ ដឹកនាំ រួមទាំងមានបរិវារជួយឡង់សេ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីលាងក្អែលដែល ស្អុយអាក្រក់ទៅកើត ។ ធាតុពិតអំពើ មិនស្មោះត្រង់ ល្បិចកេងប្រវ័ញ្ច ត្រូវបាន លេចចេញតាមរយៈការសារភាពត្រង់ ពីបុគ្គលិករបស់ខ្លួន ។ ដូច្នេះប្រជាពលរដ្ឋ ទាំងអស់គ្នាចាប់ផ្ដើមដឹងហើយ ករណី ប្រើភ្លើងតិចអស់លុយច្រើន តើកើតចេញ ពីកំហុសប្រជាពលរដ្ឋ ឬក៏កំហុសបុគ្គ លិកអគ្គិសនីកម្ពុជា ដែលខ្លួនបញ្ជាក់ប្រាប់ អតិថិជនថា ពេលខ្លះចុះមកកត់កុងទ័រ បែបលក្ខណៈស្មានៗនោះ ។
កញ្ញាKung thavry បានលើកឡើង ថា ម្ដាយរបស់ខ្ញុំគាត់មានការភិតភ័យ និងអង្វរខ្ញុំឱ្យដកការពិពណ៌នាអំពីភ្លើង ឡើងថ្លៃនេះទៅ ព្រោះខ្លាចមានបញ្ហា ដោយប្រការណាមួយ អាចគេស្អប់ខ្ពើម លួចធ្វើបាប ខណៈយើងសុទ្ធតែជាស្ដ្រីៗ ។ កញ្ញាបន្ដថា ខ្ញុំពិតជាអាណិតចំពោះការ អង្វរករពីម្ដាយរបស់ខ្ញុំ ប៉ុន្ដែខ្ញុំមានជំហរ ថា បើខ្ញុំជាពលរដ្ឋម្នាក់ ទន់ជ្រាយនឹង ការអង្វរកររបស់ជនខិលខូចដែលគេមក ចុះកត់កុងទ័របែបស្មានៗ ហើយខ្ញុំត្រូវ ចំណាយប្រាក់បង់ច្រើនខុសពីចំនួនប្រើ ប្រាស់ពិតប្រាកដ គឺខ្ញុំជាជនរងគ្រោះ ហើយឈឺចាប់បំផុត ដូច្នេះខ្ញុំក៏បានប្រាប់ ទៅកាន់ម្ដាយជាទីស្រឡាញ់របស់ខ្ញុំថា កូនសុំទោសម៉ាក់ទៅចុះ! កូនមិនដកទេ ការបរិយាយនៅក្នុងហ្វេសប៊ុកនេះ ព្រោះ ជារឿងពិតដែលគេធ្វើបាប ហើយបើការ លើកឡើងសុទ្ធតែជាការពិត បែរជារង នូវការធ្វើបាបដោយប្រការណាមួយនោះ កូន សុខចិត្ដទទួល ដើម្បីស្គាល់អ្វីដែលហៅ ថា យុត្ដិធម៌ ។
ប្រជាពលរដ្ឋស្ទើរទូទាំងរាជធានីភ្នំពេញ នរណាៗ ក៏និយាយពីបញ្ហាភ្លើងនេះដែរ ប៉ុន្ដែមេអគ្គិសនីកម្ពុជា មានសមត្ថភាព មានភាពឈ្លាសវៃ ក្នុងការបកស្រាយ តាមជំនាញ ដើម្បីឈរផ្លូវត្រូវបង្ហាញជូន អតិថិជន ក៏ដូចជាថ្នាក់ដឹកនាំ ប៉ុន្ដែដំណាក់ កាលនេះលោកកែវ រតនៈ ត្រូវទទួលខុស ត្រូវជាមួយអតិថិជន (ប្រជាពលរដ្ឋ) ដែលរងគ្រោះដោយការកេងប្រវ័ញ្ចពី អង្គភាពអគ្គិសនី តាមរយៈមន្ដ្រីរបស់ខ្លួនមកចុះ ពិនិត្យកុងទ័រ កត់លេខស្មានៗ ដោយរបៀប ណា? ឬមួយប្រជាពលរដ្ឋរងគ្រោះពេញ រាជធានីភ្នំពេញ ហើយចំណាត់ការរបស់ ខ្លួនក្នុងនាមជាមេអគ្គិសនី បានត្រឹមតែ ដកបុគ្គលិកនោះចោល ដើម្បីបញ្ជាក់ថា ខ្លួនស្អាតស្អំមែនទេ?
និយាយរួមប្រជាពលរដ្ឋ ពិតជាមិន ដឹងថា កុងទ័ររបស់ខ្លួនមួយណា ពេលប្រើ ប្រាស់ប្រចាំថ្ងៃ ហើយបុគ្គលិកអគ្គិសនី ចុះមកកត់លេខកុងទ័រ ក៏មិនដឹងធ្វើពី ពេលណា កត់លើសឬមិនលើសក៏មិន ដឹង ស្រេចតែគេចេញវិក្កយបត្រ មានតម្លៃប៉ុនណាគឺប៉ុណ្ណឹង បើមិនបង់លើស១ថ្ងៃក៏ត្រូវបាន ខាងអគ្គិសនីបិទចរន្ដ និងពិន័យជាប្រាក់ ហើយសុំតចរន្ដវិញក៏បង់ប្រាក់ទៀត ។ ចំណុច នេះប្រជាពលរដ្ឋប្រឈមនឹងការរងគ្រោះ ក្រោមគំនាបរបស់អគ្គិសនីទាំងស្រុង ។ ប៉ុន្ដែពេលដែលយើងដឹងថា គេកត់ខុស គេគ្រាន់តែសុំទោសយើង ហើយបញ្ជាក់ ថា នេះជាកំហុសបច្ចេកទេសរួចខ្លួនយ៉ាង ស្រួល ។
ប្រជាពលរដ្ឋបានលើកឡើងថា ខក ខានបង់ប្រាក់ត្រូវបានគេផ្ដាច់ចរន្ដ ពេល សុំភ្ជាប់ចរន្ដវិញ គេតម្រូវឱ្យបង់ប្រាក់ ចុះករណីដែលប្រជាពលរដ្ឋស្នើសុំភ្ជាប់ ចរន្ដអគ្គិសនីសុទ្ធតែតម្កល់ប្រាក់គ្រប់ៗគ្នា តើខាងអគ្គិសនីយកទៅណា? ម្យ៉ាងទៀត មានមន្ដ្រីខ្លះហ៊ានទាំងព្រលយពាក្យដោយ ភាសាមិនសមគួរដូចជាពាក្យថា បើខ្លាច អស់ភ្លើងច្រើន ហេតុអីមិនទិញម៉ាស៊ីន មកប្រើប្រាស់ខ្លួនឯង ហើយមកប្រើប្រាស់ អគ្គិសនីធ្វើអី? សម្ដីបែបនេះ បើអ្នក ដែលមានឧត្ដមគតិស្រឡាញ់រាស្ដ្រ ស្រឡាញ់ជាតិ មានសច្ចៈ យុត្ដិធម៌ ទោះ អស់ជីវិតទៅទៀតក៏មិននឹកឃើញនិយាយ ទៅរួចដែរ ។
បើទោះជាមានការលើកឡើងបែប នេះ និងមានបុគ្គលិកអគ្គិសនីកម្ពុជាឆ្លើយ សារភាពប្រាប់ថា ខ្លួនមកកត់កុងទ័រ ស្មានៗ អាចជាចេតនាទុច្ចរិតរបស់បុគ្គល នោះឬក៏ជាគោលការណ៍អំពើឃុបឃិត គ្នាផ្ដើមចេញពីថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាឬមួយយ៉ាងណានោះ នគរវត្ដមិន អាចទាក់ទងបានទេពីលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គ នាយកអគ្គិសនីកម្ពុជា កាលពីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ដោយគ្មាន លេខទូរស័ព្ទ ៕ សុខខេមរា