កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ ករណីពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង ចុះត្រួតពិនិត្យទីតាំង ករណីពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន  ១១នាក់។

នគរបាលក្រុងបាវិតបានអោយដឹងថា នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំង សង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) នៅផ្ទះជួល របស់ឈ្មោះ ឃួន ឡាត់ ភេទប្រុស ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាន់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ ស្រី ២នាក់ ជនជាតិវៀតណាម វត្ថុតាងរួមមានកុំព្យូទ័រ យូរដៃ ចំនួន ៧គ្រឿង ទូរស័ព្ទដៃចំនួន ១៤គ្រឿង ម៉ូនីទ័រ ចំនួន ២គ្រឿង ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅអធិការរដ្ឋាននគរបាលក្រុង ដើម្បីបន្តតាមច្បាប់ផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print