កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ចន្ទ្រា​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ (Online Scams)​ឃាត់ខ្លួនបានចំនួន ១៣នាក់នៅចំណុច​ផ្ទះ​ជួល​ ស្រុក​ចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ចន្ទ្រា​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ (Online Scams)​ឃាត់ខ្លួនបានចំនួន ១៣នាក់នៅចំណុច​ផ្ទះ​ជួល​ ស្រុក​ចន្ទ្រា។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០៩ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុុក​ចន្ទ្រា​ ដោយមានការសម្របសម្រួលពី​លោក​ ខាំ​ សុផារី ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ ស្ថិតក្នុងភូមិ​ចេក ឃុំ​សំរោង​ ស្រុក​ចន្ទ្រា ។

សមត្ថកិច្ចបានធ្វើការឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៣នាក់ ស្រី ០៣នាក់ ជាជនជាតិ​វវៀតណាមនិង ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​ ,ម៉ូនី​ទ័រ​ ,ធុង​CPU​ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print