ខេត្តកំពង់ឆ្នាំង៖ ភ្លៀងធ្លាក់យ៉ាងគំហុក នាវេលារំលងអាធ្រាត្រ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ បានបង្កជាជំនន់ទឹកភ្លៀងលិចលង់ដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ប្រមាណ ៣៦ ហិកតា ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ព្រមទាំងជន់ហូរកាត់ពីលើផ្លូវជាតិលេខ៥ ប្រវែង ១៥០ ម៉ែត្រ កំពស់ ០,១ ម៉ែត្រ ត្រង់ចំណុចស្ពានពោធិ៍ ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច និងហូកាត់ផ្លូវជាតិផងដែរ ៕
...
ដោយ សុខ ខេមរា