ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធមួយគូជាអ្នកលក់គ្រឿងក្រអូបបានកើតទំនាស់ហិង្សាជាមួយ២នាក់ប្តីប្រពន្ធមួយគូទៀតដែលបានជំពាក់លុយថ្លៃឡេ ៦០.០០០រៀល បណ្តាលឲ្យរងរបួសទាំងសងខាងរួចរត់មកប្តឹងសមត្ថកិច្ចរកត្រូវរៀងខ្លួនឲ្យជួយអន្តរាគមន៍ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ភូមិក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ភាគីខាងម្ចាស់បំណុលមានឈ្មោះ ពៅ ហួត អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ សុង លៀង អាយុ២២ឆ្នាំ មុខរបរលក់ឡេ ស្នាក់នៅផ្ទះជួលម្តុំកាណាស៊ីធី រីឯគូទំនាស់ម្ខាងទៀតឈ្មោះ បញ្ញា អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះ ផន សុភាព ហៅអាតា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលកាណាស៊ីធី។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញស្ត្រីដែលជាប្រពន្ធទាំងសងខាងកំពុងប្រកែកគ្នារឿងជំពាក់លុយ ៦០.០០០រៀលថ្លៃឡេក៏ប្រកែកគ្នាទើបប្តីទាំងសងខាងមកប្រកែកដែរបង្កជាហិង្សាបណ្តាលឲ្យរងរបួសទាំសងខាង។
ក្រោយពេលកើតហតុគូភាគគីទាំងសងខាងបានទៅប៉ុស្តិ៍គរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចធ្វើការដោះស្រាយ ដោយក្រោយមកខាងម្ចាស់បំណុលបានសងលុយទៅកូនបំណុលដែលជំពាក់លុយ ៦០.០០០រៀលចំនួន ១៥០ដុល្លារ ដោយតែវាយគេរងរបួសធ្ងន់ជាង ៕
...
ដោយ៖ សុខាសែនជ័យ