រន្ធត់ណាស់.! បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករបាំងថ្មដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូម៉ាកហុងដា pcx ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករបាំងថ្មបណ្ដាលឲ្យដួលបោកក្បាលនៅនិងផ្លូវចំណែកម៉ូតូអូសទៅមុខជាច្រើនម៉ែត្រចំណែក​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៤:៤០នាទីទៀបភ្លឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកេីតហើយគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកHONDA PCX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IK-7020 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីកើតទៅលិចក្នុង ល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុល ប៉ះរបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យម៉ូតូអូសទៅមុខជាច្រេីនម៉ែត្រ ចំណែកម្ចាស់ ម៉ូតូបោកនិងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្នចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរង់ចាំប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print