តារាបាល់ទាត់សិចស៊ីបំផុតរបស់ពិភពលោក ភ្ជាប់ពាក្យនិងបង្ហាញចិញ្ចៀនពេជ្រដ៏ធំ

ចែករំលែក៖

ខ្សែប្រយុទ្ធនារីដ៏ល្បីល្បាញរបស់ក្លិប Leicester City កញ្ញា Alisha Lehmann ដែលត្រូវបានគេដាក់រហស្សនាមថាជាតារាបាល់ទាត់សិចស៊ីបំផុតរបស់ពីភពលោក បានប្រកាសដំណឹងរីករាយថា នាងបានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាង គឺលោក Montel McKenzie ដែលជាអតីតបេក្ខជនកម្មវិធី Love Island និងជាកីឡាករបាល់ទាត់ពាក់កណ្តាលអាជីពក្នុង Baller League។

ការសុំរៀបការនេះបានធ្វើឡើងក្នុងអំឡុងពេលវិស្សមកាលនៅឆ្នេរសមុទ្រដ៏រ៉ូមែនទិកមួយ ខណៈ Montel បានលុតជង្គង់សុំ Alisha រៀបការ ធ្វើឱ្យតារាបាល់ទាត់សញ្ជាតិស្វីសវ័យ 27 ឆ្នាំរូបនេះមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង។

Alisha បានបង្ហោះរូបភាពនៃគ្រាដ៏ពិសេសនេះលើបណ្តាញសង្គម Instagram ជាមួយសារខ្លីថា៖ «Forever & Always» (ជារៀងរហូត និងអស់កល្បជានិច្ច)។

នៅក្នុងរូបភាព នាងស្លៀករ៉ូបពណ៌ខ្មៅយ៉ាងស្រស់ស្អាត ខណៈកំពុងបង្ហាញចិញ្ចៀនពេជ្រដ៏ធំដែលទើបទទួលបានពីគូដណ្តឹងរបស់នាង។

ដំណឹងភ្ជាប់ពាក្យនេះទទួលបានការអបអរសាទរយ៉ាងច្រើនពីមិត្តភក្តិ និងតារាល្បីៗជាច្រើនក្នុងកម្មវិធី Love Island ដែលបានចូលមកបញ្ចេញមតិសាទរនៅលើបណ្តាញសង្គម។

គូស្នេហ៍មួយគូនេះបានបង្ហាញទំនាក់ទំនងជាសាធារណៈកាលពីខែមករាកន្លងទៅ ហើយទំនាក់ទំនងរបស់ពួកគេបានរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា អ្នកទាំងពីរបានចុះសម្រុងគ្នាតាំងពីជួបគ្នាលើកដំបូង ហើយតែងតែចំណាយពេលជាមួយគ្នា។ Alisha ថែមទាំងបានអញ្ជើញ Montel ទៅស្នាក់នៅអាផាតមិនរបស់នាងនៅទីក្រុង Como ប្រទេស Italy ជាញឹកញាប់ផងដែរ។

មុនពេលមានទំនាក់ទំនងជាមួយ Montel នោះ Alisha ធ្លាប់មានទំនាក់ទំនងស្នេហារយៈពេល 4 ឆ្នាំជាមួយកីឡាករ Douglas Luiz ប៉ុន្តែអ្នកទាំងពីរបានចែកផ្លូវគ្នាកាលពីឆ្នាំមុន។

...

Alisha ត្រូវបានគេចាត់ទុកថាជាកីឡាការិនីបាល់ទាត់ដែលមានប្រជាប្រិយភាពខ្លាំងបំផុតម្នាក់លើបណ្តាញសង្គម ហើយការភ្ជាប់ពាក្យរបស់នាងជាមួយ Montel បានក្លាយជាប្រធានបទក្តៅមួយក្នុងសហគមន៍កីឡា និងកម្សាន្តអន្តរជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print