ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​តាមដាន​សកម្មភាព​របស់​នាវា​ផ្ទុក​យន្ដ​ហោះ​អា​មេ​រិ​ក​

ចែករំលែក៖

នាវាផ្ទុកយន្តហោះអាមេរិកគឺជាមូលដ្ឋានទ័ពដ៏សំខាន់បំផុតនៅលើដែនសមុទ្រ អាចបម្លាស់ទីគ្រប់ពេលវេលា ក៏ដូចជាបាញ់មីស៊ីលទៅកាន់គោលដៅដែលបានកំណត់។ នៅពេលនេះនាវាផ្ទុកយន្តហោះទាំងនោះបានបញ្ជូនមកកាន់តំបន់អាស៊ី ក្នុងនោះមានតាំងសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតបានបង្ករក្តីបារម្ភកាន់តែខ្លាំងឡើងដល់ទីក្រុងប៉េកាំង។ ដូច្នេះចិនក៏មានវិធានការក្នុងការការពារខ្លួនដូចគ្នា។

ចិននឹងបាញ់បង្ហោះផ្កាយរណបឡើង ទីកាន់តារាវិថីផែនដីដោយផ្កាយរណប នោះបានតភ្ជាប់ជាមួយបណ្ដាញមីស៊ីការពាររបស់ក្រុងប៉េកាំងក្នុងការទប់ទល់ជាមួយនាវាផ្ទុកយន្ដហោះអាមេរិក ។

ផ្កាយរណបដែលចិនគ្រោងបាញ់បង្ហោះ នោះមានឈ្មោះថា Gaofen-4 ជាផ្កាយរណបថ្មីបំផុតស្ថិតនៅក្នុងចង្កោមផ្កាយរណប GeoFen របស់ចិន ។ នៅពេលនេះការត្រៀមលក្ខណៈបាញ់បង្ហោះត្រូវបានរៀបចំរួចជាស្រេចរង់ចាំតែពេលវេលាប៉ុណ្ណោះ ។ ផ្កាយរណបនោះអាចតាមដានរាល់សកម្មភាពនានារបស់នាវាផ្ទុកយន្ដហោះអាមេរិក ។

ផ្កាយរណបខាងលើអាចកំណត់គោលដៅនៅលើផែនដីសម្រាប់ការបាញ់មីស៊ីល របស់កម្លាំងទាហានចិនដែលមានកម្រិតចំគោលដៅខ្ពស់។

នៅពេលនេះចិនមាននាវាផ្ទុកកាំជ្រួចមីស៊ីល នាវាមុជទឹក និងយន្ដហោះទម្លាក់គ្រាប់ Su30 របស់រុស្ស៊ី ។ លើសពីនេះទៅទៀតចិនបានផលិតកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំងដូចជាមីស៊ីល DF-21, DF-26 សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្ដហោះអាមេរិក ។ មីស៊ីលខាងលើចិនទើបតែបានបង្ហាញឲ្យមហាជនបានឃើញនៅក្នុងឱកាសខួបគម្រប់៧០ឆ្នាំថ្ងៃដែលបញ្ចប់សង្គ្រាមលោកលើកទី២ ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print