នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យោងតាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងនៅថ្ងៃទី០៤ខែ កក្កដានេះថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមួយករណីផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្លូវលំក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជន សង្ស័យបានចំនួន៦នាក់ (ប្រុសទាំងអស់) រួមមាន÷

១. ឈ្មោះ ហម វីរៈ អាយុ ៣០ឆ្នាំ (រកឃើញសារធាតុញៀន) ទីលំនៅខេត្តស្ទឹងត្រែង,២. ឈ្មោះ ចិន រដ្ឋា ហៅញ៉ាញ់ អាយុ ៣១ឆ្នាំ ទីលំនៅក្រុងសែនមនោរម្យ (អនុវត្តតាមដីកាចាប់ខ្លួនសាលាដំបូងខេត្តមណ្ឌលគិរី) ,៣. ឈ្មោះ ឆោម កុសល្យ ហៅទូច អាយុ ៣៥ឆ្នាំ ទីលំនៅក្រុងសែនមនោរម្យ,៤. ឈ្មោះ អេង សុខហេង អាយុ ១៤ឆ្នាំ ទីលំនៅក្រុងសែនមនោរម្យ,៥. ឈ្មោះ យាង វីន អាយុ ១៥ឆ្នាំ ទីលំនៅក្រុងសែនមនោរម្យនិង៦. ឈ្មោះ ពេជ្រ ឆានុន អាយុ ១៧ឆ្នាំ ទីលំនៅខេត្តក្រចេះ។

វត្ថុតាងដែលដកហូតបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន១៥កញ្ចប់ទម្ងន់៧៩.៥៩ ក្រាម(ថ្លឹងទាំងសំបក)ម៉ូតូ ចំនួន ០៤គ្រឿង ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង កាំបិត ចំនួន ០១ដើមកាបូបខ្មៅសម្រាប់ដាក់គ្រឿងញៀន ចំនួន០១ ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print