ភ្នំពេញ៖ ករណី “មនុស្សលោតពីលើអគារ” ជនរងគ្រោះឈ្មោះ ឆុង ធីម ភេទស្រី អាយុ៣០ឆ្នាំ បានលោតពីលើអគារជាន់ទី៦ បណ្តាលឲ្យស្លាប់ នៅអគារ៥៥៣ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ០៦ និង៥០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា វេលាម៉ោង ០៦ និង ៥២ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងក្រាន់ បានបញ្ជូនព័ត៌មានទៅ លោកវរសេនីយ៍ត្រី ឈឹម សារ៉េន តួនាទី នាយប៉ុស្តិ៍ ដើម្បីអន្តរាគមន៍បន្ទាន់ ។
ប្រភពដដែលបន្តថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងការិយាល័យនគារបាលបច្ចេកទេសកោស ល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុបានធ្វើការពិនិត្យ និងសាកសួរ ។ ជនរងគ្រោះមានឈ្មោះ ធុង ធីម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើតនៅខេត្តបាត់ដំបង បានលោតពីលើអគារ៥៥៣ ជាន់ទី៦ បន្ទប់លេខ៦០២ បណ្តាល ឲ្យស្លាប់ ។
ប្រភពបញ្ជាក់ថា សន្និដ្ឋាន និងការវាយតម្លៃ យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព៌ត៌មាន ប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអម តុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយបែកលលាដ៏ចេញខួរ និងប៉ះទង្គិចខ្លួន ប្រាណធ្ងន់ធ្ងរ ហើយសពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕










