ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កម្ពុជាចាំបាច់ត្រូវពង្រឹងកម្លាំងកងទ័ពឲ្យបានរឹងមាំធានាកិច្ចការពាអធិបតេយ្យជាតិ ឲ្យជៀសផុតពីការឈ្លានពានរបស់សៀម ។
២- តាមរយៈបង្កើតរោងចក្រផលិតដ្រូននៅក្នុងប្រទេស ដោយនាំចូលបច្ចេកវិជ្ជាទំនើបនៃការផលិត។
៣- នាំចូលអាវុធធុនធ្ងន់ៗពីបណ្តាប្រទេសមហាអំណាច ដើម្បីឲ្យមានតុល្យភាពជាមួយគូសត្រូវ។
៤- ជ្រើសរើកងទ័ពឲ្យបានច្រើនជាអតិបរមា ដើម្បីទាហ៊ានសម្រាប់ច្បាំង។
៥- ដៅរាល់ចំណុចសំខាន់ៗរបស់ខ្មាំង ដើម្បីសំដៅកម្ទេចចោលគោលដៅទាំងនោះ។
៦- រៀបចំប្រព័ន្ធការពារគោលដៅសំខាន់ៗរបស់យើងដើម្បីការពារពីការវាយប្រហារពីខ្មាំងសត្រូវ ធានាសមទ្ធិផលធំៗរបស់យើង ។
៧- នៅពេលដែលសៀមរំលោភបទឈប់បាញ់ហើយចូលឈ្លានពានកម្ពុជា គួរតែកម្ពុជាដកទូតមកប្រទេសវិញ?
៨- បើសៀមនៅតែឈ្លានពានទឹកដីកម្ពុជា គ្មានទេការដាក់ស្ថានទូតជាមួយសៀម។
៩- តាមព័ត៌មានមកថាអ៊ុយក្រែនបានយកសៀមធ្វើជាសម្ព័ន្ធមិត្តផលិតដ្រូនទំនើបៗនៅក្នុងប្រទេសសៀម ការនេះធ្វើឲ្យសៀមកាន់តែអឿថែមទៀត។
១០- គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះមានរយៈពេលជាង៧ខែហើយដែលសៀមបានឈ្លានពានកម្ពុជាដោយរំលោភបទឈប់បាញ់ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារការទូតយ៉ាងច្រើនហើយដែលសុទ្ធតែបានទទួលការគាំទ្រពីអន្តរជាតិ។ ល្មមដល់ពេលដែលកម្ពុជាធ្វើសកម្មភាពដាច់ណាត់ណាមួយដើម្បីបណ្តេញចោរឈ្លានពានសៀមចេញពីទឹកដីកម្ពុជា?
ដោយ ៖ លោក សុខ ឥសាន










