នគរបាលតាមឃាត់ខ្លួនយុវជនម្នាក់ដល់ខេត្តសៀមរាបបន្ទាប់ពីបែកធ្លាយរឿងបំពានលើរាងកាយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ទើបស្គាល់គ្នា២០ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បានទាក់ទង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​ជា​កម្មការិនី​ធ្វើការ​រោងចក្រ​ជាមួយ​គ្នា​ទើបតែ​បាន​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​នាំ​នាង​ទៅ​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ រួច​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ក៏​ឈប់​ធ្វើការ​រួច​បាន​រត់គេច​ទៅ​លាក់ខ្លួន​នៅផ្ទះ​របស់​ខ្លួន​នៅ​ខេត្តសៀមរាប​បាត់ ហើយ​រឿងរ៉ាវ​នេះ​១​ខែ​ក្រោយមក​ទើប​ដឹង​ដល់​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះនិង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ហើយ​នគរបាល​ប៉ុស្តិ៍​ខាងលើក៏​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប​ចាប់ខ្លួន​ជនសង្ស័យ​រូប​នោះ​តែ​ម្ដង ។

ហេតុ​ការ​ណ៍រំលោភនោះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ មក​ម្ល៉េះ​នៅ​ចំណុច​ក្នុង​បន្ទប់​ជួលស្ថិត​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ​ពឿ​ន សុខ​ច័ន្ទ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្រុម​ទី​៧ ភូមិ​ដូន​សុខ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៤​ឆ្នាំ មុខរបរ​កម្ម​ការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់ជួលក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ​ដែរ ប៉ុន្តែ​ឆ្ងាយ​ពី​បន្ទប់​ជន​សង្ស័យ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះនិង​ជនសង្ស័យ​ឈ្មោះ​ពឿ​ន សុខ​ច័ន្ទ បាន​ស្គាល់​និង​ទំនាក់ទំនង​គ្នា​ទើបតែ​បាន​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​អ្នក​ទាំង​ពីរ​នាក់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ជាមួយ​គ្នា ។ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ឈ្មោះ​ពឿ​ន សុខ​ច័ន្ទ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅលេង​បន្ទប់​ជួល​របស់​ខ្លួន ហើយ​ពេល​ទៅ​ដល់​បន្ទប់​ជួលក៏​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១១​នាក់ ។ ក្នុង​នោះ​មាន​បុរស​៨​នាក់ និង​ស្ត្រី​៣​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​នោះ​ដែរ ដោយ​នាង​មិន​បាន​ស្គាល់​អ្នក​ទាំង​អស់នោះ​ទេ។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ផឹកស៊ី​អស់​ស្រា​បៀរ​ជាង​១​កេស​ទើប​ឈប់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​បុរស​និង​ស្ត្រី​ទាំង​១១​នាក់​នោះ ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់​ទៅ នៅ​សល់​តែ​ក្មេង​ស្រី​រង​គ្រោះ និង​ជនសង្ស័យ​ឈ្មោះ​ពឿ​ន សុខ​ច័ន្ទ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​តែ​ពីរ​នាក់ ហើយ​នាងរង​គ្រោះក៏​បាន​ឲ្យ​ជនសង្ស័យ​ជូន​ទៅ​បន្ទប់​ជួល​របស់​នាង​វិញ​ដែរ ។ ប៉ុន្តែ​ជនសង្ស័យ​និយាយ​ថា មិន​ជូន​ទៅ​ទេ ព្រោះ​យប់​ហើយ បន្ទាប់​មក​ក៏​នាំ​គ្នា​ដេក​នៅ​ក្នុង​បន្ទប់​នោះ ហើយ​ជនសង្ស័យ​ក៏​សុំ​នាង​រួម​ភេទ​ជាមួយ តែ​នាង​មិន​ព្រម​ឡើយ នាង​បាន​ឆ្លើយ​ថា អត់​ទេ ពេល​នោះ​ជនសង្ស័យ​ខឹង​ក៏​យកដៃ​ខ្ទប់មាត់​របស់​នាង​ជាប់​រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច​នៅ​ក្នុង​គ្រានោះ​តែ​ម្ដង។

...

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ទឹកមុខ​កូនស្រី​ស្លេកស្លាំង ក៏​បា​នសួរ​កូនស្រី​ថា មានរឿង​អ្វី? ទើប​នាង​ប្រាប់​ថា អ្នកធ្វើការ​ជាមួយ​គ្នាឈ្មោះ​ពឿ​ន សុខ​ច័ន្ទ ចាប់​នាង​រំលោភ​។ បន្ទាប់​មក​ម្តាយ​របស់​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ ហើយ​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវរហូត​ដល់​ថ្ងៃ​ទី​៤ ខែកក្កដា បាន​ចុះ​ទៅ​សហការជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ពឿ​ន សុខ​ច័ន្ទ ដល់​ផ្ទះ​កំណើត រួច​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print