ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផែន អុក ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ផាន់ លីហ៊ាង ហៅក្រៅ ម៉ូវ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្តីពីករណីរំលោភលើទំនុកចិត្តដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាមលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ តែជនសង្ស័យបានគេចខ្លួនបាត់។
រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅចំណុចភូមិអូរបីជាប់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហេីយបាននាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ និងបានប្រគល់ជនសង្ស័យមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដេីម្បីសួនាំនិចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វេីតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ដើមដើមបណ្ដឹង ហើយជិៈទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែតបានលុយដើសុីចាយនិងទិញគ្រឿងញៀនយកមកប្រើប្រាស់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










