ភ្នំពេញ៖ ក្នុងផែនការដោះស្រាយទឹកលេីមហាវិថីកម្ពុជាក្រោម រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់បណ្តាញលូទំហំ ១,៥ម៉ែត្រ ប្រវែង ១.០០៥ម៉ែត្រ លេីសាច់ផ្លូវលេខ២៥៣ ជាប់វិទ្យាល័យសន្ឋរម៉ុក ចាប់ពីមហាវិថីកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង។
គិតត្រឹមថ្ងៃទី២៥ ខែកញា ឆ្នាំ២០១៦ ការដ្ឋានដាក់លូសម្រេចបាន ៩០ភាគរយនៃគម្រោង។
កន្លងមកនៅឆ្នាំ២០១៥ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូលេីផ្លូវលេខ២៥៧ ឃេីញថា រដូវភ្លៀងឆ្នាំនេះ មហាវិថីកម្ពុជាក្រោមផ្នែកខាងលិចមិនរងការលិចទេ ហេីយការដាក់លូថ្មីខ្សែទី២នេះ នឹងជួយកាត់បន្ថយការលិចទឹកផ្នែកខាងកេីតរហូតដល់មហាវិថីនេរុហ៍៕
...
ដោយ៖ សីលា