ម៉ូតូសណ្តោងរ៉ឺម៉កបេីកលឿនកៀរម៉ូតូហុងដាដួលរបួសស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកជញ្ជូនទៅមន្ទីរពេទ្យក្រោយពីត្រូវម៉ូតូសណ្តោងរ៉ឺម៉កបេីកមកកៀរបណ្តាលឲ្យដួលរួចហើយអ្នកបើកម៉ូតូសណ្តោងរុឺម៉កបើកគេចបាត់។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង០៦និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ញាន ជូរ៉ា ភេទស្រី អាយុ២៨ឆ្នាំ រងរបួសរយះខ្មងជេីងខាងស្តាំនិងរលាត់ម្រាមដៃ មានអាសយដ្ឋាននៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរមកពីក្រោយលឿនកៀរម៉ូតូបណ្តាលឲ្យដួលរងរបួស រួចបន្តបេីកទៅមុខបាត់។

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print