រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក និងស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានស្ថានភាពជាក់ស្តែងនៃប្រភពទឹក និងវឌ្ឍនភាពនៃការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ សំដៅធានាដល់ការដោះស្រាយបញ្ហាប្រឈមនានា​បានទាន់ពេលវេលា ដែលអាចកើតមានក្នុងរដូវវស្សានេះ។

...

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពិនិត្យស្ថានភាពស្រែ និងកម្រិតទឹកនៅតាមតំបន់មួយចំនួន ព្រមទាំងស្តាប់របាយការណ៍ និងមតិយោបល់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីការផ្គត់ផ្គង់ទឹក ស្ថានភាពដំណាំស្រូវ ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹក និងដំណាំស្រូវជាប្រចាំ សហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្ថាប័នជំនាញ ដើម្បីធានាថា ប្រជាកសិករទទួលបានការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា នៅពេលមានតម្រូវការចាំបាច់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print