ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ខ្លួន និងត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែ ល្អប្រសើរតាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ធ្វើឱ្យលឿនធ្វើឱ្យលះបេីស្ទះត្រូវចេះសុំយោបល់ ដោយចៀវាង ដាច់ខាត ការទាមទារសេវាក្រៅច្បាប់នាំឱ្យមានទោសទណ្ឌ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ហើយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងពិធីសំ ណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ របស់ខណ្ឌជ្រោយចង្វារ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គណ បក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គម ជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិង ផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង បានបន្តទៀតថា៖ សមាជិក សមាជិ កា សកម្មជន គណបក្សប្រជាជនកម្ពុជាត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ ដើម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ បងប្អូនត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ ដោយសន្តិវិធីគ្មានការបង្ហូរឈាម។ សូមឱ្យសមាជិក សមាជិកា សកម្មជន គណបក្សប្រជាជនកម្ពុជា យកសម្មភាពដ៏ល្អរបស់សម្តេចទាំងទ្វេទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រោតជ្រាបកាន់តែច្បាស់ ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យ ជម្នះ ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខ នេះ ៕
ដោយ៖ សំរិត










