ក្រសួងការងារផ្តល់ទាំង “ចំណេះ និងចំណូល” ហើយបន្តផ្សព្វផ្សាយឱកាសការងារជាង ២ពាន់កន្លែង និងកម្មវិធី TVET ជូនដល់អតីតពលករ និងសិស្សទើបប្រឡង់បាក់ឌុបដល់មូលដ្ឋានក្នុងស្រុកតាលោសែនជ័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅក្នុងបរិវេណសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោក ឡេង សែ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩០ ៨០០កន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោក​គូសបញ្ជាក់ថា ក្រសួងចង់ឱ្យបងប្អូនមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសគឺការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស ដែលជួយផ្តល់ចំណូលដល់ខ្លួនឯង បំពេញតម្រូវការកម្លាំងពលកម្ម និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិដោយផ្ទាល់ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅថៃប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព រើសអើង និងរស់នៅឆ្ងាយពីក្រុមគ្រួសារ។

ជាមួយគ្នានេះ បងប្អូនដែលមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ ក្រៅពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុបរួចក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ សម្រាប់គ្រួសារងាយរងគ្រោះគឺបានទាំង“ចំណេះនិងចំណូល”។ លោក​បានសំណូមពរដល់រដ្ឋបាលខេត្តឱ្យជួយសម្របសម្រួលមធ្យោបាយធ្វើដំណើរដើម្បីដឹកសិស្សានុសិស្ស យុវជន និងអតីតពលករទៅមើលវិទ្យាស្ថាន និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែប។ 

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ លោក​ក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍន:អាស៊ី ចំកាត់(ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ និងរោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print