ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនស្រ្តីខ្មែរម្នាក់នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ឡូរ៉ូប៉ា ឋិតនៅក្រុម១៥ ភូមិ៤ សង្កាត់៥ ក្រុងព្រះសីហនុ ពាក់ព័ន្ធករណីលួចប្រាក់ និងទូរស័ព្ទដៃ របស់ជនជាតិឥណ្ឌា ។ ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ប្រុស អាយុ២៧ឆ្នាំ ជាភ្ញៀវទេសចរណ៍ ចូលមកប្រទេសកម្ពុជា ទៅកម្សាន្តនៅក្រុងព្រះសីហនុ និងបានស្នាក់នៅបន្ទប់ផ្ទះសំណាក់ខាងលេី ។ ជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ ភេទស្រី អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់៤ ។ ជនសង្ស័យបានធ្វេីសកម្មភាពលួចយកប្រាក់ និង ទូរសព្ទ័ដៃទុកនៅលេីតុ ពេលជនរងគ្រោះដេកលក់ ។ វត្ថុតាងចាប់យកបាន ទូរសព្ទ័ដៃម៉ាកMOTOROLA ពណ៏ស និងប្រាក់ចំនួន៥០០ដុល្លារអាមេរិក វត្ថុតាងបានប្រគល់ឲ្យជនរងគ្រោះ រីឯជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធី ៕
ដោយ៖សហការី