កម្លាំងជំនាញកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ សរុបចំនួន៤២នាក់ រួមទាំងវត្ថុតាង ពាក់ព័ន្ធ រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ សរុបចំនួន៤២នាក់ (ស្រី០៥នាក់) ជនជាតិខ្មែរ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

 

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមនីតិវិធីច្បាប់ ចំពោះជនសង្ស័យ ចំនួន ២៧នាក់ (ស្រី ០២នាក់) បញ្ជូនទៅពន្ធនាគារខេត្តព្រះសីហនុ, ជនសង្ស័យចំនួន ០៥នាក់ (ប្រុស) បញ្ជូនទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែវផុស, អនីតិជន ចំនួន ០៥នាក់ (ស្រី ០២នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ និងមនុស្ស ចំនួន ០៥នាក់ (ស្រី ០១នាក់) អនុញ្ញាតឱ្យត្រលប់ទៅលំនៅដ្ឋានវិញ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print